យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកតាមដានការប្រមូលបំណុលជាន់ខ្ពស់

កាលបរិច្ឆេទ៖ 28/06/2024 - ថ្ងៃផុតកំណត់៖ 30/07/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • តាមដាន និងផ្ទៀងផ្ទាត់ការបង់សងបំណុលត្រលប់របស់អតិថិជនជាមួយប្រព័ន្ធធនាគារស្នូលរបស់ ធ.អ.ជ.ក
  • រៀបចំផែនការប្រចាំសប្តាហ៍ និងប្រចាំខែ ស្តីពីការតាមដាន និងផ្ទៀងផ្ទាត់ការបង់សងបំណុលត្រលប់របស់អតិថិជន
  • រៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅអនុវត្តបន្ត ប្រចាំគ្រា ប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ដើម្បីគោរពរាយការណ៍ជូនថ្នាក់ដឹកនាំ។
  • សិក្សា វាយតម្លៃ ប្រមូលព័ត៌មាន ឥរិយាបទអតិថិជន មុខរបរ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពទ្រព្យធានាបំណុលពាក់ព័ន្ធ ដើម្បីជំរុញការបង់សងត្រលប់ ឬការដោះស្រាយបំណុលយឺតយ៉ាវរបស់អតិថិជនទទួលបានប្រសិទ្ធភាពខ្ពស់
  • ផ្តល់ធាតុចូល ឬសំណូមពរ ការកែលម្អលំហូរធុរកិច្ច និងនីតិវិធីក្នុងការដោះស្រាយការប្រមូលបំណុលឥណទានយឺតយ៉ាវ ឬឥណទានមិនដំណើរការ
  • ទំនាក់ទំនងជាមួយអតិថិជនដែលកំពង់កកស្ទះបំណុល និងអាជ្ញាធរក្នុងតំបន់ ដើម្បីសម្របសម្រួលក្នុងការប្រមូលនូវឥណទានសងត្រលប់ និងដោះស្រាយបញ្ហាឥណទាន
  • យល់ច្បាស់ពីនីតិវិធី និងគោលការណ៍សម្រាប់អនុវត្តការប្រមូលបំណុលចំពោះឥណទានយឺតយ៉ាវ ឬឥណទានមិនដំណើរការ
  • បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំ។

គុណវុឌ្ឍិនិងសមត្ថភាព

  • មានបរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ, គ្រប់គ្រងពាណិជ្ជកម្ម ឬ បរិញ្ញាបត្រដែលមានលក្ខណៈប្រហាក់ប្រហែល
  • មានជំនាញ​និងបទពិសោធន៍​ការងារទាក់ទង​នឹងផ្នែកឥណទាន​ និងការប្រមូលបំណុល យ៉ាងតិច ២ឆ្នាំ
  • យល់ច្បាស់ពីឥណទានអចលនទ្រព្យ ឥណទានគ្រឹះស្ថានហិរញ្ញវត្ថុ ឥណទានកសិកម្ម ឥណទានពាណិជ្ជកម្ម និងឧស្សាហកម្ម ឥណទានបុគ្គល និងឥណទានផ្សេងៗ
  • យល់ច្បាស់ពីនីតិវិធី និងគោលការណ៍សម្រាប់អនុវត្តការប្រមូលបំណុលចំពោះឥណទានយឺតយ៉ាវ ឬឥណទានមិនដំណើរការ
  • មានចំណេះដឹងផ្នែកកសិកម្ម
  • មានជំនាញដោះស្រាយបញ្ហា និងការគិតទុកជាមុន​
  • រក្សានូវការទំនាក់ទំនងល្អជាមួយគ្រប់មជ្ឍដ្ឋានខាងក្នុង និងខាងក្រៅ នៃអ្នកពាក់ព័ន្ធ
  • យល់ដឹងពីបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
  • ចេះប្រើប្រាស់ ថែទាំនូវឧបករណ៍ និងសម្ភារៈពាក់ព័ន្ធ នៃវិស័យកសិកម្ម
  • អាចធ្វើដំណើរទៅខេត្តបានក្នុងករណីមានបេសកកម្ម
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេសល្អ (ស្ដាប់ និយាយ អាន និងសរសេរ)

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។