យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកទីផ្សា
កាលបរិច្ឆេទ៖ 23/10/2023 - ថ្ងៃផុតកំណត់៖ 30/11/2023
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- ធានាបានប្រសិទ្ធិភាពនៃការអនុវត្តផែនការទីផ្សាររបស់ធនាគារ ARDB
- ចូលរួមរៀបចំំមាតិការផ្សព្វផ្សាយតាមអនឡាញឆានែលរបស់ធនាគាររួមមាន៖ Facebook Page, Instagram, Telegram Channel, LinkedIn, Twitter, YouTube…ជាដើម ដើម្បីឱ្យការផ្សព្វផ្សាយទទួលបានប្រសិទ្ធភាពខ្ពស់។
- ចូលរួមរៀបចំផលិតសម្ភារៈទីផ្សារ ផលិតវត្ថុអនុស្សាវរីយ៍ដើម្បីចែកជូនដល់អតិថិជន និងសាធារណជន។
- ដំណើរការផ្សព្វផ្សាយជាសាធារណៈ ដើម្បីជំរុញការផ្សព្វផ្សាយទីផ្សារ និងស្លាកសញ្ញាធនាគារ ដល់សាធារណជន និងអតិថិជនឱ្យកាន់តែទូលំទូលាយ។
- កាន់ស្តុកសម្ភារៈទីផ្សារ សម្រាប់ផ្សព្វផ្សាយ និងចែកជូនអតិថិជន
- តាមដានការផ្សព្វផ្សាយ និងប្រមូលរបាយការណ៍ពីដៃគូផ្សព្វផ្សាយនានាដើម្បីជាធាតុផ្សំនៃរបាយការណ៍ប្រចាំខែ ប្រចាំឆមាស និងប្រចាំឆ្នាំ
- រៀបចំដំណើរការលិខិតស្នាមផ្នែករដ្ឋបាលក្នុងដំណើរការផ្ទៃក្នុងរបស់ការិយាល័យ ដើម្បីអនុវត្តសកម្មភាព ទីផ្សារនានាតាមផែនការទីផ្សារ និងការណែនាំរបស់ប្រធានគ្រប់គ្រង
- បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំ។
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រ (ទីផ្សារ, ធនាគារ ឬហិរញវត្ថុ ឬគណនេយ្យ ឬសេដ្ឋកិច្ច)
- មានបទពិសោធន៍ទាក់ទងផ្នែកទីផ្សារយ៉ាងតិច ១ឆ្នាំ
- ចេះប្រើប្រាស់កម្មវិធី Word, Excel, Adobe Photoshop, Illustrator, In-design
- មានជំនាញទីផ្សារឌីជីថល
- មានជំនាញក្នុងការសិក្សាស្រាវជ្រាវ
- ភាសារអង់គ្លេសអាចប្រើការបាន ទាំងការអាន និងសរសេរ
- មានភាពប៉ិនប្រសព្វ ផ្តួចផ្តើម និងច្នៃប្រឌិត
- ស្មោះត្រង់ ហ្មត់ចត់ ក្លាហាន និងរហ័សរហួន ក្នុងការងារ
- ប៉ិនប្រសព្វក្នុងការទំនាក់ទំនង និងការធ្វើការងារជាក្រុម។
- មានឆន្ទៈក្នុងការបំពេញការងារ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។