យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកប្រតិបត្តិការ
កាលបរិច្ឆេទ៖ 24/02/2023 - ថ្ងៃផុតកំណត់៖ 25/03/2023
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 2 រូប
ទីតាំង ៖
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- រៀបចំ Audit Confirmation balance ជូនអតិថិជន
- គ្រប់គ្រងលើការបើកប័ណ្ណ (កាត)ថ្មី (ប័ណ្ណអេធីអឹម និងប័ណ្ណផ្សេងៗ) ឱ្យដំណើរការនិងការស្នើសុំបើកដំណើរការប័ណ្ណឡើងវិញ (ប័ណ្ណអេធីអឹម និងប័ណ្ណផ្សេងៗ)
- សហការជាមួយការិយាល័យពាក់ព័ន្ធដើម្បីតាមដាន និងផ្ទៀងផ្ទាត់សាច់ប្រាក់ក្នុងម៉ាស៊ីនអេធីអឹម (ATMs) តាមរយៈប្រព័ន្ធធនាគារស្នូលជាប្រចាំថ្ងៃ
- រៀបចំកាត់ប្រាក់កម្ចីអតិថិជន មានប្រាក់ដើម ការប្រាក់ និងទំរង់ការអតិថិជនដើម្បីបញ្ចូលទៅ core banking
- ទំនាក់ទំនងជាមួយខាងផ្នែក IT ដើម្បីកែក្នុង Core banking សង់ប្រាក់ដើមមុនការកំណត់តារាងបង់ផ្តាច់មុនតារាងអតិថិជន
- ផ្ទៀងផ្ទាត់តាមដានមានការយឺតយ៉ាងបង់ប្រាក់ដើម និងការប្រាក់របស់អតិថិជន ដែលមានអតិថិជនតាមបណ្តារខេត្តនៅចុងខែ
- រៀបចំ Issue Passbook And Update balance ជូនអតិថិជន
- រៀបចំ Teller Daily Transaction Report និង រៀបចំ ស្គេនឯកសារក្នុងប្រតិបត្តិការ
- រៀបចំបញ្ចូលប្រាក់កម្ចីជូនអតិថិជន (Loan Disbursement): ដាក់ចូលក្នុងគណនីអតិថិជន
- ចុះបញ្ជីការគណនេយ្យពាក់ព័ន្ធ និងប្រតិបត្តិការផ្សេងៗទៀត
- ពិនិត្យផ្ទៀងផ្ទាត់ និង រៀបចំលិខិតឆ្លើយតបទៅស្ថាប័នដែលពាក់ព័ន្ធ
- បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំ
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រ (ធនាគារ ឬហិរញវត្ថុ ឬគណនេយ្យ ឬសេដ្ឋកិច្ច)
- មានបទពិសោធន៍ការងារក្នុងវិស័យធនាគារ ឬហិរញវត្ថុ ឬគណនេយ្យ ឬសេដ្ឋកិច្ចយ៉ាងតិច ១ឆ្នាំ
- កម្រិតភាសាអង់គ្លេស (អាចសរសេរ អាន ស្តាប់ និងនិយាយ)
- ជំនាញកុំព្យូទ័រសម្រាប់ការិយាល័យ (Ms.Words, Excel, Power Point, etc.)
- ជំនាញក្នុងការទំនាក់ទំនងល្អជាមួយធនាគារដៃគូ និងអតិថិជន
- ជំនាញក្នុងការរៀបចំរបាយការណ៏
- មានការទទួលខុសត្រូវខ្ពស់ រក្សាការសម្ងាត់វីជ្ជាជីវៈ
- ម៉ត់ចត់ និង ម៉ឺងម៉ាត់ និងមានសមត្ថភាពជំនាញ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។