យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកផែនការជាន់ខ្ពស់
កាលបរិច្ឆេទ៖ 28/06/2024 - ថ្ងៃផុតកំណត់៖ 30/07/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- រៀបចំផែនការយុទ្ធសាស្រ្តអាជីវកម្ម ៣ ឆ្នាំរំកិល, របាយការណ៍ប្រចាំឆ្នាំ និង ផែនការសកម្មភាពរបស់ធនាគារ
- សិក្សា និងវាយតម្លៃផលិតផល-សេវាកម្មរបស់ ធនាគារ ARDB ធៀបនឹងស្ថាប័នហិរញ្ញវត្ថុផ្សេងៗដើម្បីបំពេញតម្រូវការរបស់អតិថិជន ស្របតាមស្ថានភាពជាក់ស្តែង
- ផ្តល់ការបណ្តុះបណ្តាល ឬធ្វើបទបង្ហាញពីផែនការអាជីវកម្ម ឬ អំពីផលិតផល និងសេវាកម្ម ដល់នាយកដ្ឋាន និងបុគ្គលដែលពាក់ព័ន្ធនានា
- រៀបចំសំណើអភិវឌ្ឍផលិតផល-សេវាកម្មថ្មី ដោយកំណត់អំពីយុទ្ធស្រ្ត, ផែនការទីផ្សារ, ផែនការបច្ចេកទេស, ផែនការប្រតិបត្តិការ និងស្នើសុំអគ្គនាយកដើម្បីពិនិត្យ និងសម្រេច។
- តាមដាន និងវាយតម្លៃនូវការអនុវត្តសំណើអភិវឌ្ឍន៍ផលិតផល សេវាកម្មថ្មី ដើម្បីពង្រឹងពីគុណភាពផលិតផល និងសេវាកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល
- សិក្សាអំពីយុទ្ធសាស្រ្ដក្នុងការគ្រប់គ្រង និងការប្រើប្រាស់ផលិតផល ឬ សេវាកម្មរបស់់ធនាគារ ARDBឱ្យរឹតតែមានប្រសិទ្ធភាពនិងប្រសិទ្ធផលធ្វេរដង
- រៀបចំគោលការណ៍ និងនីតិវិធីនៃផលិតផល-សេវាកម្មថ្មី និងការងារដែលពាក់ព័ន្ធការិយាល័យផែនការ
- ទំនាក់ទំនង និងស្វែងរកភាពជាដៃគូសហការ ពីស្ថាប័នរដ្ឋ ឯកជន ឬ ដៃគូសហការសមស្របណាមួយ ដើម្បីធ្វើកិច្ចសហការជាមួយធនាគារផ្ទាល់ សម្រាប់ពង្រីកផលិតផល-សេវាកម្ម
- រៀបចំរបាយការណ៍ប្រចាំ ខែ ត្រីមាស ឆមាស លើវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្ត និងការងារចំបងៗប្រចាំនាយកដ្ឋានជូនថ្នាក់ដឹកនាំនាយកដ្ឋាន
- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់អគ្គនាយក អគ្គនាយរង និង/ឬ ប្រធាននាយកដ្ឋាន
គោលបំណងនៃមុខតំណែង
- ធានាបានប្រសិទ្ធភាពនៃការផ្តួចផ្តើមអភិវឌ្ឍន៍សម្រួបសម្រួលការអនុវត្តតាមដាន និងវាយតម្លៃផែនការយុទ្ធសាស្រ្តអាជីវកម្មរបស់ធនាគារ
- ធានាបានការផ្តួចផ្តើមអភិវឌ្ឍន៍ផលិតផល និងសេវាកម្មថ្មីរបស់ធនាគារស្របតាមនិន្នាការវិវឌ្ឍន៍ នៃវិស័យធនាគារ និងហិរញ្ញវត្ថុ
- ស្វែងរកដៃគូសហការជាយុទ្ធសាស្រ្ត និងដើម្បីចែកចាយផលិតផល និងសេវាកម្មរបស់ធនាគារ ARDB
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, និងធនាគារ, ការគ្រប់គ្រងធុរៈកិច្ច, ឬ សញ្ញាបត្រដែលមានតម្លៃស្មើមានជំនាញទំនាក់ទំនងល្អ
- មានបទពិសោធន៍ផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងយុទ្ធសាស្រ្ត
- មានសមត្ថភាពក្នុងការរៀបចំផែនការអាជីវកម្ម និងទំនាក់ទំនងល្អជាមួយនាយកដ្ឋានដែលពាក់ព័ន្ធ
- មានសមត្ថភាពស្រាវជ្រាវការវិវឌ្ឍនៃវិស័យសេដ្ឋកិច្ច ធនាគារ និងវិស័យផ្សេងៗ
- មានសមត្ថភាពតាមដាន ពិនិត្យ និងវាយតម្លៃ នៃការអនុវត្ដផែនការយុទ្ធសាស្រ្ដអាជីវកម្ម
- មានសមត្ថភាពក្នុងការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់នូវផែនការយុទ្ធសាស្រ្ត
- មានសមត្ថភាពក្នុងការស្វែងរកដៃគូសហការជាមួយធនាគារ
- ស្ទាត់ជំនាញ ភាសាខ្មែរ និងភាសាអង់គ្លេស
- ចេះប្រើប្រាស់កម្មវិធី Microsoft office ,Word, PowerPoint, Excel, និង SPSS
- មានជំនាញក្នុងការវិភាគ ផ្តួចផ្តើមគំនិត និងច្នៃប្រឌិត
- មានជំនាញក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ data based
- ឧស្សាហ៍ព្យាយាម និងយកចិត្ដទុកដាក់ចំពោះការងារ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។