យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកផ្នែកសាកវប្បកម្ម (ដំណាំឈើហូបផ្លែ)
កាលបរិច្ឆេទ៖ 05/04/2024 - ថ្ងៃផុតកំណត់៖ 21/04/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
គោលបំណងនៃមុខតំណែង
- សិក្សាអំពីខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម លើគម្រោងដំណាំបន្លែ ផ្លែឈើ ដែលពាក់ព័ន្ធនឹងគម្រោងឥណទានរបស់ អេ.អ.ឌី.ប៊ី ដោយសិក្សាលើថ្លៃដើមផលិត បច្ចេកទេស ទីផ្សារ និងការវិភាគសេដ្ឋកិច្ច
- សិក្សាស្រាវជ្រាវអំពីតម្លៃកសិផល និងតម្រូវការផលិតផលកសិកម្មនៅលើទីផ្សារ សម្រាប់កសិករជ្រើសរើសធ្វើផលិតកម្មកសិកម្ម
- ផ្តល់ការណែនាំបច្ចេកទេសចាំបាច់ដល់កសិករជាដៃគូរបស់ អេ.អ.ឌី.ប៊ី ដើម្បីបង្កើនផលិតភាពកសិកម្ម
- ធ្វើការទំនាក់ទំនង សម្របសម្រួល និងផ្តល់ព័ត៌មានទីផ្សារកសិផលសម្រាប់កសិករដៃគូ
- របៀបចំឯកសារគំរូបច្ចេកទេសលើការដាំដុះ ការប្រមូលផល និងការរក្សាទុកនូវផលិតផលបន្លែ ផ្លែឈើ និងផ្សព្សផ្សាយណែនាំដល់កសិករដែលទទួលបានឥណទានពី អេ.អ.ឌី.ប៊ី នូវបច្ចេកទេស បច្ចេកវិទ្យាថ្មីៗ ចាំបាច់សម្រាប់កសិករអនុវត្តន៍
- តាមដានផលិតកម្ម វិភាគពីកត្តាបច្ចេកទេស ទីផ្សារ បញ្ហាប្រឈម ហានិភ័យ ដែលជះឥទ្ធិពលដល់ផលិតកម្មរបស់កសិករគោលដៅ និងលើកយោបល់កែលម្អ
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រផ្នែកកសិកម្មលើជំនាញសាកវប្បកម្ម (ដំណាំឈើហូបផ្លែមានអត្ថិភាពខ្ពស់) ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- មានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ
- ចេះប្រើ Microsoft office (Words, Excel, Power Point), Internet & Email និងកម្មវិធីសន្ទនាផ្សេងៗ
- អាចនិយាយ អាន និងសរសេរភាសាអង់គ្លេសបាន
- មានលទ្ធភាពក្នុងការចុះបំពេញការងារជាមួយកសិករនៅជនបទ
- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ធនាគារ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។