យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកផ្នែក Social media & Technical Support

កាលបរិច្ឆេទ៖ 31/10/2024 - ថ្ងៃផុតកំណត់៖ 25/11/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ទទួលខុសត្រូវលើការផ្សាយផ្ទាល់តាមបណ្តាញសង្គម និង Live Stream
  • រៀបចំ និងធានាបាននូវរាល់វីដេអូ រូបភាព និងព័ត៌មានដែលបានផ្សាយហើយ យកមកផ្សាយឡើងវិញជាទៀងទាត់។
  • ចងក្រងកម្រងឯកសារជារូបភាព, វីដេអូ ដែលបានផ្សាយហើយជាបណ្ណាល័យ និងឯកសារដើម្បីប្រើប្រាស់តាមតម្រូវការក្នុងការផ្សព្វផ្សាយ។
  • តាមដានពិនិត្យគុណភាពនៃការផ្សាយ និងរកវិធានការដោះស្រាយករណីដែលទាក់ទងនឹង Copy Write Violation, Hacker attack, និងការឆ្លងមេរោគផ្សេងៗ ដែលប៉ះពាល់ដល់ការផ្សាយ។
  • ធ្វើបច្ចុប្បន្នភាពជាប្រចាំលើការផ្សាយ ដើម្បីអភិវឌ្ឍន៍ទម្រង់ផ្សាយដែលពេញនិយម និងនវានុវត្តន៍ចុងក្រោយ។​
  • ធ្វើរបាយការណ៍លទ្ធផលផ្សាយ (Views, Impression, និង Engagements) ប្រចាំសប្តាហ៍ និងប្រចាំខែ
  • បំពេញការងារបន្ថែមផ្សេងទៀតផ្អែកការចាត់ចែងរបស់ប្រធានគ្រប់គ្រង។

គុណវុឌ្ឍិនិងសមត្ថភាព

  • បញ្ចប់ការសិក្សាផ្នែកព័ត៌មានវិទ្យា ឬ សញ្ញាប័ត្រដែលទាក់ទង
  • មានបទពិសោធន៍ជាអ្នកកាន់បណ្តាញសង្គមយ៉ាងតិចចំនួន១ឆ្នាំឡើងទៅ
  • មានជំនាញទំនាក់ទំនង និងប្រាស្រ័យជាមួយភាគីពាក់ព័ន្ធបានល្អ
  • មានចំណេះដឹងទូទៅពាក់ព័ន្ធនឹងវិស័យកសិកម្ម
  • អាចប្រើប្រាស់កម្មវិធីកុំព្យូទ័រ Word, Excell, និង Power Point
  • អាចប្រើប្រាស់កម្មវិធីសម្រាប់កាត់តរូបភាព វីដេអូ និងក្រាហ្វិកឌីហ្សាញ
  • ចេះប្រើកាមេរ៉ាក្នុងការថតរូប ឬ ថតវីដេអូ
  • មានប្រាស្រ័យទាក់ទងល្អក្នុងក្រុម និងក្រៅក្រុម
  • មានភាពស្មោះត្រង់ មានការសហការ ចេះជួយធុៈក្នុងកិច្ចការងារ
  • គោរពក្រមសីលធម៌ និងមានវិជ្ជាជីវៈ
  • មានចំណង់ចំណូលស្វែងរកការទទួលចំណេះដឹងបន្ថែមថ្មីៗ

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។