យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកផ្នែកទីផ្សារ

កាលបរិច្ឆេទ៖ 31/10/2024 - ថ្ងៃផុតកំណត់៖ 25/11/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • រៀបចំ និងអនុវត្តយុទ្ធសាស្រ្តទីផ្សារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងនិន្នាការទីផ្សារស្របតាមផែនការ អាជីវកម្មរបស់ ធ.អ.ជ.ក.
  • គ្រប់គ្រង តាមដាន និងវាយតម្លៃនូវការអនុវត្តយុទ្ធសាស្រ្តទីផ្សារ
  • បង្កើនកេរ្តិ៍ឈ្មោះស្ថាប័ន និងស្វែងរកអតិថិជន
  • រក្សា និងពង្រឹងសង្គតិភាពនៃអត្តសញ្ញាណ ធ.អ.ជ.ក.រួមទាំងផលិតផល និងសេវាកម្ម
  • គ្រប់គ្រងការរៀបចំយុទ្ធនាការដាក់ឱ្យដំណើរការ និងលើកកម្ពស់ការប្រើប្រាស់ ផលិតផល សេវាកម្មរបស់ ធ.អ.ជ.ក. ដោយសហការជាមួយនាយកដ្ឋាន ឬអង្គភាពពាក់ព័ន្ធ។
  • ទទួលខុសត្រូវត្រួតពិនិត្យ សិក្សា និងការស្ទង់មតិអតិថិជនជាប្រចាំ ដើម្បីអភិវឌ្ឍន៍យុទ្ធសាស្ត្រនៃការ ផ្សព្វផ្សាយដែលអាចជួយដល់អាជីវកម្មរបស់ធនាគារបានជាអតិបរមា។
  • មានសមត្ថភាពក្នុងការហ្វឹកហ្វឺន និងចែករំលែកបទពិសោធន៍ដល់សមាជិកក្នុងក្រុម។
  • បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់ប្រធាននាយកដ្ឋាន។

គុណវុឌ្ឍិនិងសមត្ថភាព

  • មានបរិញ្ញាប័ត្រផ្នែកទីផ្សារ និងទំនាក់ទំនង ឬ សញ្ញាប័ត្រដែលទាក់ទង
  • មានបទពិសោធន៍ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារយ៉ាងតិចចំនួន៣ឆ្នាំឡើងទៅ
  • មានជំនាញទំនាក់ទំនង និងប្រាស្រ័យជាមួយភាគីពាក់ព័ន្ធបានល្អ
  • មានចំណេះដឹងទូទៅពាក់ព័ន្ធនឹងវិស័យកសិកម្ម
  • អាចប្រើប្រាស់កម្មវិធីកុំព្យូទ័រ Word, Excell, និង Power Point
  • មានការយល់ដឹងបង្កើត អនុវត្ត និងវាយតម្លៃគម្រោង
  • អាចដឹកនាំការងារជាក្រុមបាន និងសមាជិកក្នុងក្រុមបានរលូន និងមានជំនាញភាពជាអ្នកដឹកនាំ
  • អាចធ្វើការហ្វឹកហ្វឺន និងចែករំលែកបទពិសោធន៍ដល់សមាជិកក្នុងក្រុម·
  • អាចប្រើប្រាស់ភាសារអង់គ្លេសទាំងសរសេរ និងនិយាយបានល្អ
  • មានសមត្ថភាពវិភាគទីផ្សារ និងជំនាញផ្សព្វផ្សាយក្នុងការបង្កើនកេរ្តិ៍ឈ្មោះស្ថាប័ន និងស្វែងរកអតិថិជន
  • មានជំនាញក្នុងការគ្រប់គ្រងយុទ្ធនាការ និងព្រឹត្តិការណ៍
  • ធ្វើរបាយការណ៍ និងបទបង្ហាញ
  • មានភាពស្មោះត្រង់ មានការសហការ ចេះជួយធុៈក្នុងកិច្ចការងារ
  • គោរពក្រមសីលធម៌ និងមានវិជ្ជាជីវៈ

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។