យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកសវនកម្មផ្ទៃក្នុងជាន់ខ្ពស់
កាលបរិច្ឆេទ៖ 25/07/2022 - ថ្ងៃផុតកំណត់៖ 31/08/2022
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- អភិវឌ្ឍន៍កម្មវិធីសវនកម្ម និងសន្លឹកកិច្ចការសវនកម្ម សម្រាប់សវនដ្ឋានដែលត្រូវចុះធ្វើសវនកម្ម។
- ពិភាក្សា រៀបចំ និងពិនិត្យឡើងវិញដោយផ្តោតទៅលើហានិភ័យមុននឹងចាប់ផ្តើមធ្វើសវនកម្ម។
- អនុវត្តកិច្ចសវនកម្មតាមវដ្តសវនកម្ម៖
- រៀបចំពង្រាងឯកសារស្នើសុំ
- ចូលរួមកិច្ចសម្ភាសន៍ជាមួយសវនដ្ឋាន, កត់ត្រា, សង្ខេបលទ្ធផលសម្ភាសន៍
- បំពេញលទ្ធផលសង្ខេបកិច្ចសម្ភាសន៍ជាមួយសវនដ្ឋានក្នុងកម្រងសំនួរសវនកម្ម
- កែសម្រួលសន្លឹកកិច្ចការសវនកម្ម
- ពិនិត្យឯកសារ និងកំណត់ជារបកគំហើញសវនកម្ម និងចេញអនុសាសន៍ដាក់ជូនប្រធានក្រុមសវនកម្មពិនិត្យ
- បូកសរុបរបកគំហើញក្នុងអនុស្សារណៈរបកគំហើញសវនកម្ម និងរៀបចំឯកសារគាំទ្រ
- ចូលរួមប្រជុំផ្ទៃក្នុងលើការបូកសរុបរបកគំហើញ
- ដាក់ឆ្លងយោបល់សវនដ្ឋានលើផែនការសកម្មភាពកែលម្អ និងការកំណត់ពេលវេលាអនុវត្តតាមអនុសាសន៍សវនកម្ម
- សរសេរពង្រាងរបាយការណ៍សវនកម្ម
- ត្រួតពិនិត្យនូវការរក្សាទុកឯកសារសវនកម្មឱ្យបានពេញលេញ បន្ទាប់ពីបញ្ចប់កិច្ចសវនកម្មរបស់សវនដ្ឋាននីមួយៗ
- ពិនិត្យលើការបញ្ចូលរបកគំហើញសវនកម្មក្នុងតារាង Audit Risk Assessment ឱ្យបានពេញលេញ
- តាមដានការអនុវត្តតាមអនុសាសន៍សវនកម្មគ្រាមុនរបស់សវនដ្ឋាន តាមការិយបរិច្ឆេទកំណត់
- ចូលរួមជាមួយថ្នាក់ដឹកនាំនាយកដ្ឋានក្នុងការរៀបចំនិងអភិវឌ្ឍន៍ផែនការសវនកម្មប្រចាំឆ្នាំរបស់ធនាគារ
- អនុវត្តរាល់ភារកិច្ចសវនកម្មផ្សេងៗទៀតដែលអនុប្រធាននាយកដ្ឋាន/ប្រធាននាយកដ្ឋានប្រគល់ឱ្យ។
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាប័ត្រផ្នែកហិរញ្ញវត្ថុ ឬបរិញ្ញាប័ត្រគណនេយ្យ ឬបរិញ្ញាប័ត្រសវនកម្ម ឬបរិញ្ញាប័ត្រពាក់ព័ន្ធ
- មានបទពិសោធន៏ស្តីពីសវនកម្ម ឬជំនាញពាក់ព័ន្ធ យ៉ាងតិច២ឆ្នាំ
- អាចធ្វើការក្រោមការកំណត់ពេលវេលា និងសម្ពាធ
- ក្រមសីលធម៌វីជ្ជាជីវៈល្អ សមត្ថភាពក្នុងការរៀនបន្ត ជំនាញបញ្ចេញមតិដោយពាក្យសំដី និងសំណេររឹងមាំ ជំនាញទំនាក់ទំនងការងារឯករាជ្យ និងការសម្របសម្រួល ភាពបត់បែន និងស្មារតីទទួលខុសត្រូវខ្ពស់
- មានជំនាញក្នុងការដោះស្រាយបញ្ហា និងផ្តល់យោបល់
- យល់ដឹងពីបច្ចេកទេសនិងតិចនិកនៃការពិនិត្យនិងផ្ទៀងផ្ទាត់កំណត់ហានិភ័យសវនកម្ម
- យល់ដឹងពីគណនេយ្យ និងហិរញ្ញវត្ថុ និងជំនាញពាក់ព័ន្ធ
- ភាសាអង់គ្លេសអាចប្រើការបានទាំងសរសេរនិងអាន
- យល់ដឹងពី Microsoft Windows, Microsoft Office និងផ្សេងៗ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។