យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកសវនកម្មផ្ទៃក្នុង ផ្នែកធនាគារឌីជីថលជាន់ខ្ពស់

កាលបរិច្ឆេទ៖ 08/02/2024 - ថ្ងៃផុតកំណត់៖ 29/02/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងផ្នែកធនាគារឌីជីថលរបស់ធនាគារ
  • បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាព័ត៌មាន
  • ប្រសិទ្ធភាពនៃភាពគ្រប់គ្រាន់នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងផ្នែកធនាគារឌីជីថល
  • រៀបចំផែនការសវនកម្មផ្នែកធនាគារឌីជីថល
  • សរសេរកម្មវិធីសវនកម្មសម្រាប់សវនដ្ឋានដែលត្រូវចុះធ្វើសវនកម្ម
  • អនុវត្តកិច្ចសវនកម្មធនាគារឌីជីថល ផ្អែកលើផែនការសវនកម្មផ្នែកធនាគារឌីជីថល
  • ពិនិត្យលើគោលការណ៍និងនីតិវិធីគ្រប់គ្រងធនាគារឌីជីថល ដើម្បីប្រាកដថាប្រព័ន្ធមានភាពគ្រប់គ្រាន់
  • ពិនិត្យ វាយតម្លៃ កំណត់ហានិភ័យបច្ចេកវិទ្យាព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធធនាគារឌីជីថល, សុវត្ថិភាពព័ត៌មានវិទ្យាលើកម្មវិធីស្រេច, ការគ្រប់គ្រងអេធីអឹមនិងសេវាធនាគារអ៊ីនធឺណែត, ការគ្រប់គ្រងប្រព័ន្ធ Swi​t​​c​​​h​​​​/ C​M​S/Card Management
  • ពិនិត្យ វាយតម្លៃ និងធ្វើតេស្តសាកល្បងលើប្រព័ន្ធ និងកម្មវិធីផ្នែកធនាគារឌីជីថល
  • ផ្តល់ការប្រឹក្សានិងការណែនាំជាអនុសាសន៍ដល់សវនដ្ឋាន ពាក់ព័ន្ធនឹងបញ្ហាការគ្រប់គ្រងហានិភ័យបច្ចេកព័ត៌មានវិទ្យា ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធធនាគារឌីជីថល
  • ពិនិត្យលើឯកសារគាំទ្រ កំណត់ការស្វែងរករបកគំហើញ និងចេញអនុសាសន៍ដាក់ជូនប្រធាន
  • ប្រជុំពិភាក្សាក្នុងនាយកដ្ឋានមុនចេញ អនុស្សារណៈរបកគំហើញសវនកម្ម
  • តាមដានអនុសាសន៍សវនកម្មផ្នែកធនាគារឌីជីថល
  • ចូលរួមជាមួយថ្នាក់ដឹកនាំនាយកដ្ឋានក្នុងការរៀបចំនិងអភិវឌ្ឍន៍ផែនការសវនកម្មរបស់ធនាគារ
  • ធ្វើរបាយការណ៍សង្ខេបស្តីពីការចុះធ្វើសវនកម្ម ជូនប្រធានធនាគារ និងរបាយការណ៍ប្រចាំត្រីមាសជូនគណៈកម្មការសវនកម្ម
  • អនុវត្តរាល់ភារកិច្ចសវនកម្មផ្សេងៗទៀត ដែលប្រធាននាយកដ្ឋានប្រគល់ឱ្យ

គុណវុឌ្ឍិនិងសមត្ថភាព

  • មានបរិញ្ញាប័ត្រព័ត៌មានវិទ្យា​ឬសមមូល
  • ធ្លាប់ធ្វើការងារសវនកម្មផ្នែកព័ត៌មានវិទ្យាក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ យ៉ាងតិច២ឆ្នាំ ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធធនាគារឌីជីថល
  • មានជំនាញវិភាគនិងវាយតម្លៃលើហានិភ័យព័ត៌មានវិទ្យា
  • មានជំនាញក្នុងការដោះស្រាយបញ្ហា និងផ្តល់យោបល់ផ្នែកបច្ចេកវិទ្យាព័ត៌មាន
  • ចូលចិត្តស្រាវជ្រាវនិងអភិវឌ្ឍន៍ជំនាញ
  • មានភាពច្នៃប្រឌិតក្នុងការស្រាវជ្រាវនិងប្រមូលព័ត៌មាន
  • យល់ដឹងពីការគ្រប់គ្រងប្រព័ន្ធធនាគារឌីជីថល, សុវត្ថិភាពព័ត៌មានវិទ្យាលើកម្មវិធីស្រេច, ការគ្រប់ គ្រងអេធីអឹមនិងសេវាធនាគារអ៊ីនធឺណែត, ការគ្រប់គ្រងប្រព័ន្ធ Swi​t​​c​​​h​​​​/C​M​S/Card Management
  • ប៉ិនប្រសប់ក្នុងការធ្វើរបាយការណ៍ និងទំនាក់ទំនងការងារ
  • ភាសា​អង់គ្លេស​អាចប្រើការបានទាំងសរសេរនិងអាន

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។