យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកសវនកម្មផ្ទៃក្នុងជាន់ខ្ពស់
កាលបរិច្ឆេទ៖ 20/08/2024 - ថ្ងៃផុតកំណត់៖ 01/09/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- រៀបចំផែនការសវនកម្មសម្រាប់សវនដ្ឋានដែលត្រូវចុះធ្វើសវនកម្ម។
- សរសេរកម្មវិធីសវនកម្មសម្រាប់សវនដ្ឋានដែលត្រូវចុះធ្វើសវនកម្ម។
- ពិភាក្សា រៀបចំ និងពិនិត្យឡើងវិញដោយផ្តោតទៅលើហានិភ័យមុននឹងចាប់ផ្តើមធ្វើសវនកម្ម។
- អនុវត្តកិច្ចសវនកម្មតាមវដ្តសវនកម្ម ផ្អែកលើផែនការសវនកម្ម។
- ពិនិត្យលើឯកសារគាំទ្រ កំណត់ការស្វែងរករបកគំហើញ និងចេញអនុសាសន៍ដាក់ជូនប្រធាននាយកដ្ឋាន
- ផ្តល់ការប្រឹក្សានិងការណែនាំជាអនុសាសន៍ដល់សវនដ្ឋាន ក្នុងន័យស្ថាបនា ពាក់ព័ន្ធនឹងបញ្ហាការគ្រប់គ្រងហានិភ័យដែលបានរកឃើញ។
- តាមដានការអនុវត្តរបស់សវនដ្ឋាន តាមអនុសាសន៍ដែលបានផ្តល់។
- ធ្វើរបាយការណ៍សង្ខេបស្តីពីការចុះធ្វើសវនកម្ម ជូនប្រធានធនាគារ និងរបាយការណ៍ប្រចាំត្រីមាសជូនគណៈកម្មការសវនកម្ម។
- ចូលរួមជាមួយថ្នាក់ដឹកនាំនាយកដ្ឋានក្នុងការរៀបចំនិងអភិវឌ្ឍន៍ផែនការសវនកម្មរបស់ធនាគារ
- អនុវត្តរាល់ភារកិច្ចសវនកម្មផ្សេងៗទៀតដែលប្រធាននាយកដ្ឋានប្រគល់ឱ្យ។
គោលបំណងនៃមុខតំណែង
- ធានាបាននូវការសម្រេចបានការអនុវត្តការងារសវនកម្ម តាមផែនការរបស់នាយកដ្ឋាន
- បង្កើនប្រសិទ្ធភាពនៃការពិនិត្យនិងវាយតម្លៃលើភាពគ្រប់គ្រាន់នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងគុណភាពនៃការអនុវត្តភារកិច្ចរបស់សវនដ្ឋាន។
គុណវុឌ្ឍិនិងសមត្ថភាព
- មានបរិញ្ញាប័ត្រផ្នែកហិរញ្ញវត្ថុ ឬបរិញ្ញាប័ត្រគណនេយ្យ ឬបរិញ្ញាប័ត្រសវនកម្ម ឬបរិញ្ញាប័ត្រពាក់ព័ន្ធមានបទពិសោធន៍ផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងយុទ្ធសាស្រ្ត
- ការងារសវនកម្មក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ យ៉ាងតិច២ឆ្នាំ
- មានភាពច្នៃប្រឌិតក្នុងការស្រាវជ្រាវនិងប្រមូលព័ត៌មាន
- មានជំនាញក្នុងការដោះស្រាយបញ្ហា និងផ្តល់យោបល់ចំពោះរាល់ចំណុចខ្វះខាត
- ប៉ិនប្រសប់ក្នុងការធ្វើរបាយការណ៍ និងទំនាក់ទំនងការងារ
- ចូលចិត្តស្រាវជ្រាវនិងអភិវឌ្ឍន៍ជំនាញ
- យល់ដឹងពីបច្ចេកទេសនិងតិចនិកនៃការពិនិត្យនិងផ្ទៀងផ្ទាត់កំណត់ហានិភ័យសវនកម្ម
- ភាសាអង់គ្លេសអាចប្រើការបានទាំងសរសេរនិងអាន
- យល់ដឹងពីគណនេយ្យ និងហិរញ្ញវត្ថុ
- យល់ដឹងពី Microsoft Windows, Microsoft Office និងផ្សេងៗ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។