យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកឥណទានសហគ្រាសធុនតូច និងមធ្យម / SME Loan Officer
កាលបរិច្ឆេទ៖ 27/09/2023 - ថ្ងៃផុតកំណត់៖ 31/10/2023
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- សម្របសម្រួលលើការផ្តល់ឥណទានដល់សហគ្រាសធុនតូច មធ្យម និងសហគ្រាសធុនធំ ដែលស្ថិតនៅក្នុងខ្សែច្រវាក់នៃផលិតកម្មកសិកម្ម
- សិក្សា និងវាយតម្លៃពីស្ថានភាពអាជីវកម្មលទ្ធភាពបង់សង និងទ្រព្យធានាបំណុលរបស់អតិថិជន
- ពិនិត្យពាក្យស្នើសុំខ្ចីបរិភោគ និងពន្យល់អតិថិជនពីគោលការណ៍ក្នុងការផ្តល់ឥណទានរបស់ ARDB
- ចុះពិនិត្យ និងសិក្សា ដល់ទីកន្លែងអាជីវកម្មរបស់អតិថិជន
- ចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងដល់ទីតាំងទ្រព្យធានាបំណុលដែលអតិថិជនគ្រោងដាក់បញ្ចាំ
- ធ្វើការតាមដានការប្រើប្រាស់ឥណទានរបស់អតិថិជន
- ចូលរួមក្នុងការផ្សព្វផ្សាយពីផលិតផលនានារបស់ ARDB
- រៀបចំរបាយការណ៍ផ្តល់ឥណទាន កិច្ចសន្យាខ្ចីបរិភោគ កិច្ចសន្យាផ្សេងៗដែលពាក់ព័ន្ធ និងតាមដានការប្រើប្រាស់ ឥណទាន រួមនិងធ្វើរបាយការណ៍បំណុលយឺតយ៉ាវជូនប្រធាននាយកដ្ឋានឥណទាន។
- បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីប្រធាន
គុណវុឌ្ឍិនិងសមត្ថភាព
- មានបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុនិងធនាគារ សេដ្ឋកិច្ច ឬគណនេយ្យ
- មានបទពិសោធន៍ការងារដែលទាក់ទងនឹងឥណទាន
- មានចំណេះដឹងទាក់ទងទៅវិស័យកសិកម្ម
- កម្រិតភាសាអង់គ្លេស (អាចសរសេរ អាន ស្តាប់ និងនិយាយ)
- ជំនាញកុំព្យូទ័រសម្រាប់ការិយាល័យ (Words, Excel, Power Point, etc.)
- យល់ដឹងពីដំណើរការទូទៅរបស់ធនាគារទាំងមូល
- មានការទទួលខុសត្រូវខ្ពស់ និងរក្សាការសម្ងាត់វីជ្ជាជីវៈ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។