យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិក កិច្ចការរតនាគារ
កាលបរិច្ឆេទ៖ 06/04/2022 - ថ្ងៃផុតកំណត់៖ 30/04/2022
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 2 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- គាំទ្រការត្រួតពិនិត្យសមតុល្យសាច់ប្រាក់ប្រចាំថ្ងៃរបស់ធនាគារ ដើម្បីធានានូវភាពគ្រប់គ្រាន់និងរៀបចំការព្យាករលំហូរសាច់ប្រាក់ចូល និងចេញសម្រាប់នាពេលអនាគត ដើម្បីវាយតម្លៃភាពគ្រប់គ្រាន់នៃសមតុល្យសាច់ប្រាក់របស់ធនាគារ
- គាំទ្រការវិភាគពីឥរិយាបថសាច់ប្រាក់ងាយស្រួលរបស់ធនាគារដើម្បីព្យាករណ៍ពីលំហូរសាច់ប្រាក់របស់ធនាគារ និងផ្តល់នូវសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ
- គាំទ្រការវាយតម្លៃប្រភពមូលនិធិដែលអាចរកបានសម្រាប់ធនាគារដើម្បីធ្វើពហុកម្មប្រភពមូលនិធិរបស់ធនាគារ
- គាំទ្រការធានាបាននូវភាពគ្រប់គ្រាន់នៃប្រាក់កម្ចីធានាដើមទុនដែលធនាគារបានកាន់កាប់គ្រប់ពេលវេលានៅពេលដែលប្រាក់បញ្ញើត្រូវបានប្រមូលពីអតិថិជនរបស់ធនាគារ
- គាំទ្រការបង្កើតទំនាក់ទំនងជាមួយធនាគារដៃគូបរទេស ដើម្បីគាំទ្រដល់ធនាគារទាក់ទងនឹងការផ្ទេរប្រាក់ជំនួសអតិថិជន ការបង្កើតកម្រិតឥណទានបណ្តោះអាសន្ន និងកម្រិតឧបករណ៍និស្សន្ទដែលត្រូវការ
- គាំទ្រការរៀបចំរបាយការណ៍ពាក់ព័ន្ធសម្រាប់ការគ្រប់គ្រងគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្មនិងបំណុលនិងក្រុមប្រឹក្សាភិបាល
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រ ហិរញ្ញវត្ថុ ឬគណនេយ្យ
- យ៉ាងតិច១ឆ្នាំ លើកិច្ចការរតនាគារ
- ជំនាញកុំព្យូទ័រផ្នែក Microsoft Words, Excell , Core Banking Systems ផ្សេងៗ
- មានការយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិ និង គោលការណ៏នែនាំរបស់ធនាគារជាតិនៃកម្ពុជា
- យល់ដឺងពីផលិតផល និងសេវាកម្មរបស់ធនាគារ
- មានទំនាក់ទំនងល្អ រាក់ទាក់ ស្លូតបូត អត់ធ្មត និង ស្មោះត្រង់ មានគំនិតច្នៃប្រឌិត
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។