យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
ប្រធានប្រតិបត្តិការ
កាលបរិច្ឆេទ៖ 29/09/2022 - ថ្ងៃផុតកំណត់៖ 20/10/2022
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Battambang
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- បង្កើនទំនាក់ទំនងល្អជាមួយអតិថិជនដែលគាត់មកប្រតិបត្តការជាមួយខាងធនាគារ
- ដំណើរការប្រតិបត្តិការធនាគារមានដូចជា ការដាក់-ដកសាច់ប្រាក់បញ្ញើ,ការផ្ទេរប្រាក់ និងការផ្លាស់ប្តូររូបិយប័ណ្ណ
- បើកគណនី និងត្រួតពិនិត្យជូនអតិថិជនមានដូចជា Saving Account, Current Account and Fixed deposit
- បង្កើនការប្រុងប្រយ័ត្នក្នុងការដាក់ប្រាក់និងដកប្រាក់ អតិថិជន បញ្ចូលក្នុងប្រព័ន្ធធនាគារ
- ធ្វើប្រតិបត្តិការជាមួយគណនីអតិថិជន (កាត់ការប្រាក់ និងប្រាក់ដើម ចេញពីគណនីអតិថិជន)
- ចុះបញ្ជីការគណនេយ្យពាក់ព័ន្ធនឹងប្រតិបត្តការផ្សេងៗទៀត
- ធ្វើប្រតិបត្តិការផ្ទេរសាច់ប្រាក់ ឫមូលប្បទានប័ត្រជូនអតិថិជន
- យកចិត្តទុកដាក់ និងរាក់ទាក់ជាមួយអតិថិជន បណ្តាធនាគារ និងស្ថាប័នដែលពាក់ព័ន្ធ
- រៀបចំឯកសារបើកគណនីសន្សំ/គណនីចរន្ត/គណនីប្រាក់បញ្ញើរបស់អតិថិជន ឬបិទគណនីរបស់អតិថិជន
- ធ្វើប្រតិបត្តិការដក និងដាក់ប្រាក់បញ្ញើរបស់អតិថិជន
- គ្រប់គ្រងប្រាក់បញ្ញើរបស់អតិថិជន
- រៀបចំបើកគណនី និងបញ្ចូលព័ត៌មានដែលទាក់ទងនឹងគណនីប្រាក់កម្ចីអតិថិជននៅក្នុងប្រព័ន្ធធនាគារស្នូល តាមប្រភេទអតិថិជន និងប្រភេទអាជីវកម្ម
- រៀបចំសក្ខីប័ត្រសម្រាប់ការដកឥណទាន ទទួលបង់ប្រាក់ឥណទាន និងសម្រាប់ការប្រាក់ដែលបានមកពីឥណទាន ការផ្ទេរប្រាក់ និងទូទាត់សងប្រាក់ដែលបានខ្ចីពីស្ថាប័ន
- តាមដានការបង់ប្រាក់អតិថិជននីមួយៗ
- កត់ត្រាប្រតិបត្តិការដែលពាក់ព័ន្ធនឹងប្រាក់បញ្ញើឥណទាន
- ពិនិត្យ និងផ្ទៀងផ្ទាត់ការប្រាក់លើការប្រាក់ឥណទាន និងការប្រាក់បញ្ញើ
រក្សាទុកឯកសារទាក់ទងនឹងគណនីអតិថិជន
គុណវុឌ្ឍិនិងសមត្ថភាព
កំរិតវប្បធម៌ : |
|
បទពិសោធន៍ការងារ : |
|
ជំនាញផ្សេងៗ : |
|
សមត្ថភាពបច្ចេកទេស : |
|
លក្ខណៈសម្បត្តិ : |
|
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។