យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

ប្រធានផ្នែកឥណទាន

កាលបរិច្ឆេទ៖ 03/09/2024 - ថ្ងៃផុតកំណត់៖ 15/09/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Battambang

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ចូលរួម ឬ/និ​ងដឹកនាំផ្សព្វផ្សាយផលិតផល និងសេវាកម្ម ARDB ដល់អតិថិជនគោលដៅ។
  • អនុវត្តកិច្ចការឥណទានក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវដោយធានាអនុវត្តឱ្យបានត្រឹមត្រូវ ​ច្បាស់លាស់​ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់ក្នុងនោះរួមមាន ៖ ការចុះផ្សព្វផ្សាយ ការបញ្ចេញឥណទាន ការប្រមូល​ឥណទាន និងការ​ដោះស្រាយបំណុល ។
  • ចុះពិនិត្យឥណទានដល់ទីកន្លែងជាមួយបុគ្គលិកឥណទាន។
  • ពិនិត្យ និងផ្ដល់យោបល់លើសំណុំឯកសារឥណទានរបស់បុគ្គលិកឥណទាន។
  • ត្រូវត្រួតពិនិត្យឯកសារឥណទានឱ្យបានច្បាល់លាស់ ត្រឹមត្រូវទៅតាមគោលការណ៍ និងនីតិវិធី មុនដាក់ជូនគណៈគ្រប់គ្រងដើម្បីស្នើសុំអនុម័ត។
  • ពិនិត្យ និងសិក្សាឥណទានតាមការចាត់តាំងរបស់នាយកសាខា។
  • ជាអ្នកសម្របសម្រួលជូនមន្រ្តីឥណទានលើការរៀបចំទុកដាក់ឯកសារឥណទាន និងរបាយការណ៍​ឥណទាន​ផ្សេងៗ
  • ត្រូវធានាការបញ្ចេញឥណទាន ឱ្យបានគ្រប់តាមផែនការ ប្រចាំខែ និងប្រចាំឆ្នាំ ។
  • ចូលរួមដោះស្រាយឥណទានយឺតយ៉ាវជាមួយបុគ្គលិកឥណទានឱ្យមានប្រសិទ្ធិភាព (ករណីមានអតិថិជន​យឺតយ៉ាវ​)​​​ និងត្រូវធានាថាការដោះស្រាយជាមួយអតិថិជនមានឯកសារគ្រប់គ្រាន់តាមគោលការណ៍ និងនីតិវិធី និង​ការណែ​នាំ​។
  • បំពេញភារកិច្ចផ្សេងទៀតតាមការបែងចែក និងប្រគល់ជូនពីប្រធាន ។

គុណវុឌ្ឍិនិងសមត្ថភាព

  • បរិញ្ញាបត្រផ្នែក ហិរញ្ញវត្ថុ និងធនាគារ ឬ សញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
  • មានជំនាញ និងបទពិសោធន៍ការងារទាក់ទងនឹងផ្នែកឥណទាន យ៉ាងតិច ២​ឆ្នាំ
  • ចេះវិភាគ និងចុះសិក្សាលើរបាយការណ៍ផ្តល់ឥណទានដល់អតិថិជន
  • អាចវាយតម្លៃ និងផ្តល់ជាអនុសាសន៍លើរបាយការណ៍ផ្តល់ឥណទានដល់អតិថិជន
  • អាចវិភាគលើរបាយការណ៍ហិរញ្ញវត្ថុ
  • មានគំនិតផ្តួចផ្តើម និង ច្នៃប្រឌិតខ្ពស់លើការអភិវឌ្ឍន៍ស្ថាប័ន
  • មានចំណេះដឹងផ្នែក Microsoft office (Words, Excel, PowerPoint), Internet & Email.
  • ទំនាក់ទំនងល្អជាមួយអតិថិជន និង​អាជ្ញាធរក្នុងតំបន់
  • ភាសា​អង់គ្លេស​អាច​ប្រើការ​បាន

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។