យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
មន្រី្តឥណទាន
កាលបរិច្ឆេទ៖ 17/03/2023 - ថ្ងៃផុតកំណត់៖ 15/08/2023
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ N/A រូប
ទីតាំង ៖
Stung Treng, Kratie, Rattanakiri, Tbong Khmum, Kampong Chhnang
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- ផ្សព្វផ្សាយពីគោលការណ៍ឥណទានរបស់ធានាគារ ឱ្យបានទូលំទូលាយ
- ទទួល និងពិនិត្យលើពាក្យសុំខ្ចីឥណទាននិងឯកសារផ្សេងៗរបស់អតិថិជន។
- ចុះពិនិត្យ-សិក្សា ដល់ទីកន្លែងអាជីវកម្មរបស់អតិថិជន។
- ចុះពិនិត្យវត្ថុធានាបំណុលរបស់អតិថិជន។
- រៀបចំរបាយការណ៍ដែលបានចុះសិក្សា ពិនិត្យ និងវាយតម្លៃ និងរបាយការណ៍វិភាគលើការ ផ្តល់ ឥណទាន។
- គ្រប់គ្រង ត្រួតពិនិត្យ ការទូទាត់សងបំណុល និងធ្វើការដោះស្រាយលើបំណុលដែលមានបញ្ហាលើការសងត្រលប់
- រក្សាសំណុំឯកសាររបស់អតិថិជនឱ្យមានសុវត្តិភាព និងងាយស្រួលរក (Soft & hard)
- ចូលរួមរៀបចំ និងអនុវត្តផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពសម្រាប់ការិយាល័យ
- សិក្សាស្រាវជ្រាវ រកមូលហេតុចប្បងដែលនាំឱ្យមានការសងបំណុលយឺតយ៉ាវ និងរៀបចំជារបាយការណ៍។
- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីប្រធានការិយាល័យ ។
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រផ្នែក ហិរញ្ញវត្ថុ និងធនាគារ ឬ សញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
- មានជំនាញ និងបទពិសោធន៍ការងារទាក់ទងនឹងផ្នែកឥណទាន កាន់តែប្រសើរ។
- ចេះវិភាគ និងចុះសិក្សាលើរបាយការណ៍ផ្តល់ឥណទានដល់អតិថិជន
- អាចវាយតម្លៃ និងផ្តល់ជាអនុសាសន៍លើរបាយការណ៍ផ្តល់ឥណទានដល់អតិថិជន
- អាចវិភាគលើរបាយការណ៍ហិរញ្ញវត្ថុ
- មានចំណេះដឹងផ្នែក Microsoft office (Words, Excel, Power Point), Internet & Email.
- ទំនាក់ទំនងល្អជាមួយអតិថិជន និងអាជ្ញាធរក្នុងតំបន់
- ភាសាអង់គ្លេសអាចប្រើការបាន
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។