យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

អនុប្រធានការិយាល័យយុទ្ធសាស្រ្តអាជីវកម្ម និងអភិវឌ្ឍន៍ផលិតផល

កាលបរិច្ឆេទ៖ 21/10/2024 - ថ្ងៃផុតកំណត់៖ 17/11/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ធ្វើការសិក្សាស្រាវជ្រាវដើម្បីអភិវឌ្ឍន៍យុទ្ធសាស្រ្តអាជីវកម្ម និងផ្តួចផ្តើមអភិវឌ្ឍន៍ផលិផលថ្មី។
  • ធ្វើការសិក្សាវាយតម្លៃផលិតផលដែលមានស្រាប់ដើម្បីកែលម្អអោយស្របតាមតម្រូវការអតិថិជន និង និន្នាការទីផ្សារ។
  • ធ្វើការប្រមូលព័ត៌មានពីនាយកដ្ឋានពាក់ព័ន្ធ និង ស្ថាប័នហិរញ្ញវត្ថុក្នុង និងក្រៅប្រទេស ដើម្បីអភិវឌ្ឍន៍ ផលិតផល និងសេវាកម្ម ធនាគារថ្មី ៗ
  • រៀបចំចងក្រងឯកសារពាក់ព័ន្ធនឹងផលិតផល និងសេវាកម្ម ដើម្បីផ្សព្វផ្សាយដល់នាយកដ្ឋានទាំង​អស់
  • តាមដាន វាយតម្លៃផលិតផល និងសេវាកម្ម ដើម្បីកែលម្អស្របតាមតម្រូវការអតិថិជន និងនិន្នាការទីផ្សារ
  • ធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានពាក់ព័ន្ធដើម្បីទទួលបានព័ត៌មានក្នុងការអភិវឌ្ឍន៍ផលិតផល និងសេវាកម្ម ស្របតាមតម្រូវការអតិថិជន និងគោលបំណងអាជីវកម្មរបស់ធនាគារ
  • ធ្វើការសហការជាមួយដៃគូខាងក្រៅ និងផ្នែកលក់ដើម្បីស្វែងរកឱកាស និងអភិវឌ្ឍន៍​ផលិតផល សេវាកម្មថ្មីៗ
  • ធ្វើការស្ទង់មតិដើម្បីសិក្សាស្វែងយល់ពីតម្រូវការ និងភាពពេញចិត្តរបស់អតិថិជនលើផលិតផល និង សេវាកម្ម ធនាគារ
  • ធ្វើការប្រមូលព័ត៌មាន និងវិភាគទិន្នន័យ ដើម្បីតាមដានដំណើរការអាជីវកម្ម និងតាមដានការវិវត្តន៍​នៃបច្ចេកវិទ្យា និងឱកាសសម្រាប់បង្កើតផលិតផលថ្មី
  • បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់ប្រធាននាយកដ្ឋាន។

គុណវុឌ្ឍិនិងសមត្ថភាព

  • ត្រូវមានកម្រិតវប្បធម៌បរិញ្ញាប័ត្រផ្នែកធនាគារនិងហិញ្ញវត្ថុ និងបរិញ្ញាប័ត្រដែលពាក់ព័ន្ធ ឬ បរិញ្ញាប័ត្រជាន់ខ្ពស់​ដែលពាក់ព័ន្ធ·       មានបទពិសោធន៍យ៉ាងតិច៣ ឆ្នាំក្នុងការអភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្ម ការអភិវឌ្ឍន៍ផលិតផល សេវាកម្ម ឬតួនាទីពាក់ព័ន្ធក្នុងវិស័យធនាគារ ឬសេវាកម្មហិរញ្ញវត្ថុ។
  • ភាសា​អង់គ្លេស​អាច​ប្រើការ​បាន​ទាំង​ការ​អាន សរសេរ​និង​និយាយ
  • ចេះប្រើប្រាស់កម្មវិធី Microsoft office ,Word and Excel, Email
  • មានជំនាញក្នុងការ​ច្នៃ​ប្រឌិត ដើម្បីអភិវឌ្ឍន៍អាជីវកម្ម និងផលិតផលថ្មី
  • មានជំនាញក្នុងការសម្របសម្រួល ទំនាក់ទំនង និងគ្រប់គ្រង
  • ស្មោះត្រង់ អំណត់​ និងហ្មត់ចត់ក្នុងការងារ

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។