យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
អនុប្រធានការិយាល័យផែនការ
កាលបរិច្ឆេទ៖ 21/10/2024 - ថ្ងៃផុតកំណត់៖ 17/11/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- ធ្វើការសិក្សាស្រាវជ្រាវដើម្បីអភិវឌ្ឍន៍យុទ្ធសាស្រ្តអាជីវកម្ម និងផ្តួចផ្តើមអភិវឌ្ឍន៍ផលិផលថ្មី។
- ធ្វើការសិក្សា វាយតម្លៃផលិតផលដែលមានស្រាប់ ដើម្បីកែលម្អអោយស្របតាមតម្រូវការអតិថិជន និងនិន្នាការទីផ្សារ។
- ផ្តួចផ្តើមគំនិត រៀបចំផែនការយុទ្ធសាស្រ្ត៣ ឆ្នាំ រំកិល សម្រាប់ធនាគារ។
- សម្របសម្រួលរៀបចំរបាយការប្រចាំឆ្នាំរបស់ធនាគារ ស្របតាមបទបញ្ញតិធនាគារជាតិ
- ធ្វើការប្រមូលទិន្នន័យដើម្បីវិភាគនិន្នាការឧស្សាហកម្មដែលកំពុងរីកចម្រើន លក្ខខណ្ឌសេដ្ឋកិច្ច និងការគំរាមកំហែង ការប្រកួតប្រជែង ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រអាជីវកម្ម
- តាមដាន វាយតម្លៃ និងធ្វើការវិភាគលទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្រ្តអាជីវកម្ម
- សិក្សាពីបច្ចេកវិទ្យាធនាគារឌីជីថល ដើម្បីអភិវឌ្ឍន៍ផែនការយុទ្ធសាស្រ្តអាជីវកម្ម ស្របតាមគោលដៅរបស់ធនាគារ
- ផ្តួចផ្តើមគំនិតយុទ្ធសាស្រ្ត ធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការធនាគារ និងបណ្តាញសាខា ដើម្បីបង្កើនប្រសិទ្ធភាព និងការពេញចិត្តដល់អតិថិជន
- ធ្វើការទំនាក់ទំនង និងសហការជាមួយនាយកដ្ឋានផ្សេងៗ ដើម្បីធានាបានការអនុវត្តយុទ្ធសាស្ត្រអាជីវកម្ម មានប្រសិទ្ធភាពខ្ពស់
- បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់ប្រធាននាយកដ្ឋាន។
គុណវុឌ្ឍិនិងសមត្ថភាព
- ត្រូវមានកម្រិតវប្បធម៌បរិញ្ញាប័ត្រផ្នែកធនាគារនិងហិញ្ញវត្ថុ និងបរិញ្ញាប័ត្រដែលពាក់ព័ន្ធ ឬ បរិញ្ញាប័ត្រជាន់ខ្ពស់ដែលពាក់ព័ន្ធ·
- មានបទពិសោធន៍យ៉ាងតិច៥ ឆ្នាំក្នុងជំនាញដែលពាក់ព័ន្ធ។
- ភាសាអង់គ្លេសអាចប្រើការបានទាំងការអាន សរសេរនិងនិយាយ
- ចេះប្រើប្រាស់កម្មវិធី Microsoft office ,Word and Excel, Email·
- មានជំនាញក្នុងការច្នៃប្រឌិត ដើម្បីអភិវឌ្ឍន៍អាជីវកម្ម និងផលិតផលថ្មី·
- មានជំនាញក្នុងការសម្របសម្រួល ទំនាក់ទំនង និងគ្រប់គ្រង
- ស្មោះត្រង់ អំណត់ និងហ្មត់ចត់ក្នុងការងារ
- ស្វាហាប់ ក្លាហាន រួសរាយរាក់ទាក់
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។