យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកផ្នែកបណ្ណាល័យ

កាលបរិច្ឆេទ៖ 26/02/2025 - ថ្ងៃផុតកំណត់៖ 30/03/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ទទួលខុសត្រូវនៅផ្នែកខាងមុខនៃបណ្ណាល័យ បណ្ណសារដ្ឋាន និងសារមន្ទីរ ជាពិសេសទទួលខុសត្រូវលើការខ្ចី-សង សៀវភៅ ឯកសារ និងសម្ភារៈផ្សេងៗដែលមាននៅក្នុងបណ្ណាល័យ បណ្ណសារដ្ឋាន និងសារមន្ទីរ។
  • ជួយសម្របសម្រួលលើការផ្តល់សេវាបណ្ណាល័យ បណ្ណសារដ្ឋាន និងសារមន្ទីរឱ្យដល់បុគ្គលិក និងអ្នកដែលចូលមកទស្សនាទូទៅដែលចូលមកប្រើប្រាស់សេវាបណ្ណាល័យ បណ្ណសារដ្ឋាន និងសារមន្ទីរ។
  • ធ្វើការកត់ត្រានូវរាល់សៀវភៅ ឯកសារ និងសម្ភារៈផ្សេងៗ ដែលបុគ្គលិក ឬភ្ញៀវស្នើសុំខ្ចីយកទៅប្រើប្រាស់តាមរយៈការស្កេន នៅក្នុងប្រព័ន្ធ ឬកត់ត្រានៅក្នុងបញ្ជីគ្រប់គ្រងរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។
  • ផ្តល់ព័ត៌មានផ្សេងៗស្តីពីបណ្ណាល័យ បណ្ណសារដ្ឋាន និងសារមន្ទីរ ជូនដល់ភ្ញៀវដែលចូល មកប្រើប្រាស់សេវាបណ្ណាល័យ បណ្ណសារដ្ឋាន និងសារមន្ទីរ។
  • សម្របសម្រួលធ្វើប័ណ្ណសាមាជិកបណ្ណាល័យ បណ្ណសារដ្ឋាន និងសារមន្ទីរឱ្យដល់អ្នកអាន និងអ្នកស្នើសុំទូទៅដែលមានបំណង ស្នើសុំក្លាយជាសាមាជិកបណ្ណាល័យ បណ្ណសារដ្ឋាន និងសារមន្ទីរ។
  • បំពេញកិច្ចការផ្សេងៗ តាមការប្រគល់ជូនរបស់ថ្នាកដឹកនាំ។

គុណវុឌ្ឍិនិងសមត្ថភាព

  • មានបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ឬសញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
  • មានបទពិសោធន៍ការងារពាក់ព័ន្ធនិងផ្នែក បណ្ណាល័យ ឬរដ្ឋបាលជាការល្អ
  • ភាសារខ្មែរ និងភាសារអង់គ្លេសអាចប្រើការទំនាក់ទំនងបាន ឬភាសារផ្សេងៗទៀតជាការល្អ
  • មានទំនួលខុសត្រូវខ្ពស់ចំពោះការងារ
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេស (ស្តាប់ និយាយ អាន និងសរសេរ)
  • មានភាពស្មោះត្រង់, មានការសហការ ចេះជួយធុរៈក្នុងកិច្ចការងារ
  • អាចប្រើប្រាស់កម្មវិធីកុំព្យូទ័រ Word, Excell , និង Power Point

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។