យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកគ្រប់គ្រងហានិភ័យទីផ្សារ
កាលបរិច្ឆេទ៖ 20/08/2024 - ថ្ងៃផុតកំណត់៖ 01/09/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- ចូលរួមគ្រប់គ្រងហានិភ័យទីផ្សារឱ្យស្ថិតនៅក្នុងកម្រិតដែលអាចទទួលយកបាន ដូចបានចែងនៅក្នុងឯកសារគោលនយោបាយគ្រប់គ្រងហានិភ័យ និងឯកសារពាក់ព័ន្ធផ្សេងៗ។
- ធ្វើការពិនិត្យ វិភាគ និងវាយតម្លៃលំហូរធុរកិច្ចនៃការគ្រប់គ្រងរតនាគាររបស់ធនាគារ។
- កំណត់ហានិភ័យ និងរាយការណ៍ជូនផ្នែកពាក់ព័ន្ធ ដើម្បីចាត់វិធានការសមស្រប។
- ប្រមូលទិន្នន័យអំពីប្រតិបត្តិការរបស់ធនាគារ និងធ្វើការវិភាគដើម្បីសន្និដ្ឋានអំពីប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យទីផ្សាររបស់ធនាគារ។
- តាមដានព័ត៌មានអំពីព្រឹត្តិការណ៍ដែលអាចនាំឲ្យមានហានិភ័យដល់ធនាគារ។
- តាមដាន និងសិក្សាអំពីបទប្បញ្ញត្តិនានាដែលពាក់ព័ន្ធនឹងហានិភ័យទីផ្សារ ដើម្បីងាយស្រួលប្រតិបត្តិតាម។
- សំណូមពរការកែសម្រួលគោលនយោបាយ ឬគោលការណ៍នានារបស់ធនាគារដែលពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ។
- ចូលរួមប្រជុំ និងជួបជាមួយនាយកដ្ឋាន និងបុគ្គលិកផ្សេងៗជាប្រចាំដើម្បីតាមដានកម្រិតហានិភ័យ និងចូលរួមដោះស្រាយបញ្ហា។
- សហការជាមួយនាយកដ្ឋានផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យឥណទាន។
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាប័ត្រផ្នែកពាក់ព័ន្ធ ដូចជាធនាគារ ហិរញ្ញវត្ថុ ស្ថិតិ គ្រប់គ្រងអាជីវកម្ម ឬគ្រប់គ្រងហានិភ័យ
- មានបទពិសោធន៍យ៉ាងតិច១ ឆ្នាំ ជាពិសេសនៅក្នុងវិស័យធនាគារ ឬទីផ្សារហិរញ្ញវត្ថុ
- មានជំនាញវិភាគរបាយការណ៍ ឬព័ត៌មានហិរញ្ញវត្ថុ
- យល់ដឹងពីបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
- ចេះប្រើប្រាស់កម្មវិធី Microsoft office ,Word, PowerPoint, Excel.
- មានគំនិតច្នៃប្រឌិត និងផ្តួចផ្តើមថ្មីៗ
- ឧស្សាហ៍ព្យាយាម និងយកចិត្ដទុកដាក់ចំពោះការងារ ប្រកបដោយសុក្រឹតភាព និងភាពត្រឹមត្រូវ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។