យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកឥណទានសហគមន៍កសិកម្មជាន់ខ្ពស់
កាលបរិច្ឆេទ៖ 05/06/2024 - ថ្ងៃផុតកំណត់៖ 30/06/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- គ្រប់គ្រងការផ្ដល់ឥណទានសហគមន៍កសិកម្ម ដែលឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអាជីវកម្មរបស់ធនាគារ ARDB
- សិក្សា និងវាយតម្លៃពីស្ថានភាពអាជីវកម្មលទ្ធភាពបង់សង និងទ្រព្យធានាបំណុលរបស់អតិថិជន
- រៀបចំរបាយការណ៍ផ្តល់ឥណទានកិច្ចសន្យាខ្ចីបរិភោគ កិច្ចសន្យាផ្សេងៗដែលពាក់ព័ន្ធ និងតាមដានការប្រើប្រាស់ឥណទានរួម និងធ្វើរបាយការណ៍បំណុលយឺតយ៉ាវជូនប្រធាននាយកដ្ឋានឥណទាន
- ចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងដល់ទីតាំងទ្រព្យធានាបំណុលដែលអតិថិជនគ្រោងដាក់បញ្ចាំ
- រៀបចំរបាយការណ៍ចុះដល់ទីកន្លែង និងរបាយការណ៍ផ្តល់អនុសាសន៍ផ្តល់ឥណទាន
- រៀបចំរក្សាទុកនូវសំណៅថតចម្លងមួយនៃរាល់ឯកសារជាពាក្យស្នើសុំឥណទានទុកជាប្រវត្តិឥណទានរបាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានហិរញ្ញវត្ថុផ្សេងៗទៀត
- ពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពឯកសារឥណទាន
- ចូលរួមក្នុងការផ្សព្វផ្សាយពីផលិតផលនានារបស់ធនាគារ ARDB
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រផ្នែក ហិរញ្ញវត្ថុ និងធនាគារ ឬ សញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
- មានជំនាញ និងបទពិសោធន៍ការងារទាក់ទងនឹងផ្នែកឥណទាន យ៉ាងតិច ២ឆ្នាំ
- ចេះវិភាគ និងចុះសិក្សាលើរបាយការណ៍ផ្តល់ឥណទានដល់អតិថិជន
- ចេះសិក្សាប្រមូលព័ត៌មាន និងវិភាគស្ថានភាពអាជីវកម្មរបស់អតិថិជន
- អាចវាយតម្លៃ និងផ្តល់ជាអនុសាសន៍លើរបាយការណ៍ផ្តល់ឥណទានដល់អតិថិជន
- អាចវិភាគលើរបាយការណ៍ហិរញ្ញវត្ថុ
- មានចំណេះដឹងផ្នែក Microsoft office (Words, Excel, Power Point), Internet & Email.
- ទំនាក់ទំនងល្អជាមួយអតិថិជន និងអាជ្ញាធរក្នុងតំបន់
- ភាសាអង់គ្លេសអាចប្រើការបាន
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។