យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកជាន់ខ្ពស់គ្រប់គ្រងម៉ាស៊ីន ATM និង POS
កាលបរិច្ឆេទ៖ 02/03/2023 - ថ្ងៃផុតកំណត់៖ 31/03/2023
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- អនុវត្ត ថែទាំ ជួយដោះស្រាយ និងគ្រប់គ្រងម៉ាស៊ីន ATM និង POS
- ចូលរួមធ្វើការសាកល្បងលើម៉ាស៊ីន ATM និង POS ក្នុងដំណាក់កាលសាកល្បងជាមួយ Vendor និងបុគ្គលិកផ្នែកប្រតិបត្តិការរបស់ធនាគារ ARDB
- ចូលរួមជាមួយ Vendor ក្នុងការរៀបចំដាក់បញ្ចូលកម្មវិធី ឬធ្វើបច្ចុប្បភាពទៅលើកម្មវិធីម៉ាស៊ីន ATM និង POS ដើម្បីឱ្យមានភាពរលូនក្នុងពេលធ្វើប្រតិបត្តិការ
- ចូលរួមអនុវត្តក្នុងដំណើរការដាក់ចេញនូវម៉ាស៊ីន ATM និង POS តាមទីតាំងដែលបានកំណត់
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា, វិទ្យាសាស្ត្រកុំព្យូទ័រ និងជំនាញពាក់ព័ន្ធផ្សេងទៀត។
- មានបទពិសោធន៍យ៉ាងតិច ២ឆ្នាំ ពាក់ព័ន្ធនឹង Business application support debit/credit card issuing and acquiring, card Perso System, Embossing Printer
- មានបទពិសោធន៍ក្នុងការគ្រប់គ្រងប្រព័ន្ធកាត
- មានបទពិសោធន៍ក្នុងការគ្រប់គ្រងម៉ាស៊ីន ATM, POS, NCC និង HSM
- មានបទពិសោធន៍នៅក្នុងមូលដ្ឋានទិន្នន័យ oracle, SQL, PostgreSQL និង MySQL
- មានបទពិសោធន៍នៅក្នុង Apache Tomcat, oracle WebLogic និង IIS
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។