យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិករដ្ឋបាលសាខា ជាន់ខ្ពស់
កាលបរិច្ឆេទ៖ 20/03/2024 - ថ្ងៃផុតកំណត់៖ 21/04/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- រៀបចំតាមដាន និងគ្រប់គ្រងការប្រើប្រាស់ចលនទ្រព្យ និងអចលនទ្រព្យរបស់សាខា និងការិយាល័យចល័តនីមួយៗ។
- រៀបចំការបណ្ដុះបណ្ដាលបុគ្គលិកតាមសាខា និងការិយាល័យចល័តដោយសហការជាមួយនាយកដ្ឋានធនធានមនុស្សនិងបណ្ដុះបណ្ដាល។
- រៀបចំផែនការថវិកាប្រចាំឆ្នាំរបស់សាខា និងការិយាល័យចល័ត ដើម្បីដាក់ជូនអគ្គនាយកសម្រេច។
- កំណត់ភាពសមស្របគ្រប់គ្រាន់ និងប្រសិទ្ធិផលនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងលើផ្នែកគណនេយ្យរដ្ឋបាល បទដ្ឋានបច្ចេកទេស និងកិច្ចប្រតិបត្ដិការនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
- រៀបចំរបាយការណ៍ពីសកម្មភាពប្រតិបត្តិការ និងសំណើសុំផ្សេងៗពីតាមសាខា និងការិយាល័យចល័ត
- ការរៀបចំប្រាក់បេឡាតូច (Petty Cash)
- ប្រាក់ឧបត្ថម្ភតំបន់ និងប្រាក់ឧបត្ថម្ភផ្សេងៗ
- ត្រួតពិនិត្យ និងរៀបចំ Disbursement Loan តាមសាខា/ការិយាល័យចល័ត
- រៀបចំរបាយការណ៏ប្រចាំខែ/ត្រីមាស ទៅនាយកដ្ឋានពាក់ព័ន្ធ
- ចុះរៀបចំបើកសាខា/ការិយាល័យចល័ត
- បើកប្រាក់ឈ្នួលផ្ទះតាមសាខា/ការិយាល័យចល័ត
- អនុវត្តន៍កិច្ចការផ្សេងទៀតដែលចាត់តាំងដោយប្រធាន។
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រជាន់ខ្ពស់ ឬបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ឬសញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
- មានបទពិសោធន៍ក្នុងការគ្រប់គ្រងការងាររដ្ឋបាល និងជំនាញទាក់ទងនឹងផ្នែកឥណទាន យ៉ាងតិច ២ឆ្នាំ
- រក្សានូវការទំនាក់ទំនងល្អជាមួយគ្រប់មជ្ឍដ្ឋានខាងក្នុង និងខាងក្រៅ នៃអ្នកពាក់ព័ន្ធ
- យល់ដឹងពីបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
- មានជំនាញវិភាគរបាយការណ៍
- ចេះប្រើប្រាស់កម្មវិធី Microsoft office ,Word, PowerPoint, Excel.
- មានគំនិតច្នៃប្រឌិត និងផ្តួចផ្តើមថ្មីៗ
- ឧស្សាហ៍ព្យាយាម និងយកចិត្ដទុកដាក់ចំពោះការងារ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។