យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកជាន់ខ្ពស់គាំទ្រសាខា និងប្រតិបត្តិការចល័ត
កាលបរិច្ឆេទ៖ 20/03/2024 - ថ្ងៃផុតកំណត់៖ 21/04/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 2 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- ផ្សព្វផ្សាយផលិតផល និងសេវាកម្ម ARDB ដល់អតិថិជនគោលដៅ។
- ចុះទៅជួបអតិថិជន ដើម្បីប្រមូលឯកសារ ប្រមូលពត៌មានលំអិត និងឯកសារដែលពាក់ព័ន្ធ និងពិភាក្សាលើការដាក់ពាក្យស្នើសុំខ្ចី របស់អតិថិជន។
- រៀបចំដំណើរការឯកសារ និងត្រួតពិនិត្យឯកសារអោយបានច្បាល់លាស់ត្រឹមត្រូវតាមលក្ខណ្ឌរបស់អតិថិជនដើម្បីផ្ញើទៅកាន់គណៈគ្រប់គ្រងដើម្បីស្នើសុំអនុម័តកម្ចី។
- តាមដានដំណើរការឯកសារដែលបាន ផ្ញើរជូនទៅគណៈគ្រប់គ្រង ដើម្បីដឹងថាឯកសារដល់ណា និងបំពេញបន្ថែមរាល់ឯកសារណាដែលខ្វះខាត។
- ត្រូវបញ្ចេញឥណទាន អោយបានគ្រប់ផែនការ ប្រចាំខែ និងប្រចាំឆ្នាំ។
- តាមដានការសងត្រឡប់របស់អតិថិជនឱ្យបានទៀងទាត់។
- ដោះស្រាយឥណទានយឺតយ៉ាវឱ្យមានប្រសិទ្ធិភាព (ករណីមានអតិថិជនយឺតយ៉ាវ)។
- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីប្រធាន។
គុណវុឌ្ឍិនិងសមត្ថភាព
- មានបរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ, គ្រប់គ្រងពាណិជ្ជកម្ម ឬបរិញ្ញាបត្រដែលមានលក្ខណៈប្រហាក់ប្រហែល
- មានចំណេះដឹងលើវិស័យធនាគារមានដូចជា ផ្នែកឥណទាន និងផ្នែកហិរញ្ញវត្ថុ ផ្នែកទីផ្សារ ផ្នែកគ្រប់គ្រងហានីភ័យ កាន់តែប្រសើ
- មានជំនាញនិងបទពិសោធន៍ការងារទាក់ទងនឹងផ្នែកឥណទានយ៉ាងតិច ២ឆ្នាំ
- យល់ច្បាស់ពីឥណទានអចលនទ្រព្យ ឥណទានគ្រឹះស្ថានហិរញ្ញវត្ថុ ឥណទានកសិកម្ម ឥណទានពាណិជ្ជកម្ម និងឧស្សាហកម្ម ឥណទានបុគ្គល និងឥណទានផ្សេងៗ
- មានជំនាញវិភាគរបាយការណ៍
- រក្សានូវការទំនាក់ទំនងល្អជាមួយគ្រប់មជ្ឍដ្ឋានខាងក្នុង និងខាងក្រៅ នៃអ្នកពាក់ព័ន្ធ
- យល់ដឹងពីបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
- ចេះប្រើប្រាស់កម្មវិធី Microsoft office ,Word, PowerPoint, Excel.
- មានគំនិតច្នៃប្រឌិត និងផ្តួចផ្តើមថ្មីៗ
- ឧស្សាហ៍ព្យាយាម និងយកចិត្ដទុកដាក់ចំពោះការងារ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។