យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកគាំទ្រគណនេយ្យសាខាជាន់ខ្ពស់

កាលបរិច្ឆេទ៖ 20/03/2024 - ថ្ងៃផុតកំណត់៖ 21/04/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ N/A រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • គ្រប់គ្រង​ផែនការ​ចំណូល​-ចំណាយ​ វិភាគ​ហានិភ័យ​ និង​ធានា​សុខភាព​ហិរញ្ញវត្ថុ​
  • រៀបចំ​ផែនការ​ និង​អនុវត្ត​ផែនការ​ប្រចាំ​ត្រីមាស​ ឆមាស​ ឆ្នាំ​ ធ្វើការ​សម្របសម្រួល​ជាមួយបុគ្គលិក​ រដ្ឋបាល​-គណនេយ្យករ​ និង​ផ្នែក​ប្រតិបត្តិការសាខា ​ដើម្បី​ធានា​ការ​អនុវត្ត​មានដំណើរ​ការ​ល្អ​
  • ចូលរួមធានា​ការងារ​ទំនាក់ទំនង​ជាមួយ​សាខាខេត្ត (សាខា​ពន្ធដារ​ខេត្ត​ ភ្នាក់ងារ​ពន្ធ​ ផ្នែក​ប្រព័ន្ធ​គណនេយ្យ​ និង​ធនាគារ​)
  • គ្រប់គ្រង​ប្រព័ន្ធ​រដ្ឋបាលគណនេយ្យ​ក្នុងសាខាឱ្យ​មានដំណើរ​ការ​ល្អ
  • ពង្រឹងដល់បុគ្គលិកសាខាក្នុងការចុះកិច្ចបញ្ជីកាគណនេយ្យ-ហិរញ្ញវត្ថុ
  • ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ប្រតិបត្តិការសាច់ប្រាក់សាខាជារៀលប្រចាំថ្ងៃ ជាមួយរបាយការណ៍បេទ្បា
  • រៀបចំរបាយការណ៍សាច់ប្រាក់ប្រចាំថ្ងៃរបស់សាខា ដាក់ជូនប្រធាន
  • សម្របសម្រួល និងផ្តល់របាយការណ៍ជូនសវនកម្មឯករាជ្យ សវនកម្មជាតិ សវនកម្មផ្ទៃក្នុង និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតតាមច្បាប់ជាធរមាន
  • ត្រួតពិនិត្យ និងរៀបចំរបាយការណ៍ប្រចាំខែ
  • រៀបចំគម្រោងថវិការបស់សាខា ជូនទីស្នាក់ការកណ្តាល
  • បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីប្រធាន។

គុណវុឌ្ឍិនិងសមត្ថភាព

  • បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម (BBA) ជំនាញគណនេយ្យ ធនាគារនិងហិរញ្ញវត្ថុ ឬជំនាញដែលពាក់ព័ន្ធ
  • បទពិសោធន៍ ២ឆ្នំាពាក់ព័ន្ធនឹងការងាររដ្ឋបាល គណនេយ្យ ឬហិរញ្ញវត្ថុ
  • ជំនាញកុំព្យូទ័រសម្រាប់ការិយាល័យ (Ms. Words, Excel, Power Point, etc.)
  • ជំនាញគណនេយ្យតាមប្រព័ន្ធកុំព្យូទ័រ​
  • យល់ដឹងអំពីមូលដ្ឋានគ្រឹះគណនេយ្យ និងប្លង់គណនីឯកភាពរបស់ធនាគារ
  • អាចជំនួយការងារប្រកាសពន្ធប្រចាំខែ និង
  • កម្រិតភាសាអង់គ្លេសអាចប្រើប្រាស់បាន
  • គំនិតច្នៃប្រឌិត និងហ្មត់ចត់ក្នុងការងារ ទោះបីស្ថិតក្រោមសម្ពាធក្តី
  • រួសរាយរាក់ទាក់ កិច្ចសហការការងារជាក្រុម និងការប្រាស្រ័យទាក់ទងល្អ
  • ស្មោះត្រង់ និងមានក្រមសីលធម៌ខ្ពស់

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។