យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកជាន់ខ្ពស់ ផ្នែកបណ្ណាល័យ
កាលបរិច្ឆេទ៖ 26/02/2025 - ថ្ងៃផុតកំណត់៖ 30/03/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- ទទួលខុសត្រូវនៅលើការរៀបចំសៀវភៅ, ឯកសារ, និងសម្ភារៈផ្សេងៗ ដែលមាននៅក្នុងបណ្ណាល័យ បណ្ណសារដ្ឋាន និងសារមន្ទីរ។
- ស្រាវជ្រាវព័ត៌មាន និងបញ្ជូលលេខកូដនៃសៀវភៅ, ឯកសារ និងសម្ភារៈផ្សេងៗ ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ បណ្ណសារដ្ឋាន និងសារមន្ទីរ ដើម្បីធ្វើឱ្យមានភាពងារស្រួលក្នុងការរៀបចំទុកដាក់សៀវភៅ, ឯកសារ, និងសម្ភារៈឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ។
- រៀបចំទទួលទុកដាក់សៀវភៅ, ឯកសារ, និងសម្ភារៈផ្សេងៗ ដែលចូលក្នុងស្តុកឱ្យបានត្រឹមត្រូវ មានរបៀបរៀបរយ និងមានសុវត្ថិភាព។
- បញ្ជូលព័ត៌មានកាតាទ្បុកសៀវភៅទៅក្នុងប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ, បណ្ណសារដ្ឋាន និងសារមន្ទីរ។
- ពិនិត្យព័ត៌មាននៃសៀវភៅ, ឯកសារ, និងសម្ភារៈផ្សេងៗ ដែលបានបញ្ជូលទៅក្នុងប្រព័ន្ធរួចហើយ ដើម្បីធានាឱ្យបាននូវសុក្រឹតភាព និងភាពត្រឹមត្រូវនូវទិន្នន័យដែលបានបញ្ជូលរួច។
- បំពេញកិច្ចការផ្សេងៗ តាមការប្រគល់ជូនរបស់ថ្នាកដឹកនាំ។
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញបត្រផ្នែកគ្រប់គ្រង, រដ្ឋបាល, អក្សរសាស្ត្រ, ម៉ាឃីតធីង, ធនាគារ និងហិរញ្ញវត្ថុ, និងជំនាញផ្សេងៗ ដែលពាក់ព័ន្ធ
- មានបទពិសោធន៍ការងារពាក់ព័ន្ធនិងផ្នែក បណ្ណាល័យ ឬរដ្ឋបាលជាការល្អ
- ភាសារខ្មែរ និងភាសារអង់គ្លេសអាចប្រើការទំនាក់ទំនងបាន ឬភាសារផ្សេងៗទៀតជាការល្អ
- មានភាពស្មោះត្រង់ និងអាចធ្វើការងារជាក្រុមបាន
- មានជំនាញទំនាក់ទំនង និងប្រាស្រ័យជាមួយភាគីពាក់ព័ន្ធបានល្អ
- អាចប្រើប្រាស់កម្មវិធីកុំព្យូទ័រ Word, Excell , និង Power Point
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។