យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកជាន់ខ្ពស់ គ្រប់គ្រងទ្រព្យធានាបំណុល
កាលបរិច្ឆេទ៖ 26/02/2025 - ថ្ងៃផុតកំណត់៖ 30/03/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- រៀបចំបទដ្ឋានបច្ចេកទេស និងយន្តការអនុវត្តលើការវាយតម្លៃទ្រព្យធានាបំណុល
- វាយតម្លៃទ្រព្យធានាបំណុលស្របតាមគោលការណ៍ បែបបទ និងនីតិវិធីរបស់ធនាគារ
- ពិនិត្យ និងផ្តល់យោបល់លើបញ្ហាទាក់ទងនឹងតម្លៃទ្រព្យធានាបំណុល និងរាយការណ៍ជូនប្រធានការិយាល័យ
- រៀបចំ និងគ្រប់គ្រងទិន្នន័យ ប្រមូលទិន្នន័យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងតម្លៃទ្រព្យធានាបំណុល
- រៀបចំកំណត់លក្ខណៈវិនិច្ឆ័យ និងធ្វើបច្ចុប្បន្នភាពចំណាត់ថ្នាក់ស្តង់ដារ និងសម្រង់តម្លៃតាមប្រភេទអចលនវត្ថុនៅតំបន់ផ្សេងៗ ដើម្បីចងក្រងជាទិន្នន័យសម្រាប់ប្រើប្រាស់ផ្ទៃក្នុង
- ត្រួតពិនិត្យ និងតាមដានសកម្មភាពការងារវាយតម្លៃទ្រព្យធានាបំណុលឱ្យអនុវត្តត្រឹមត្រូវ ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីរបស់ធនាគារ ព្រមទាំងច្បាប់ និងបទប្បញ្ញត្តិនានាដែលពាក់ព័ន្ធ
- បំពេញការងារជាមួយអាជ្ញាធរមូលដ្ឋាន និង/ឬពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យ និងតាមដានបញ្ហានានាទាក់ទងនឹងទ្រព្យធានាបំណុល
- ស្ថិតិការវិភាគ ព្យាករណ៍ និងការធ្វើស្វ័យប្រវត្តិកម្មការងារគ្រប់គ្រងទ្រព្យធានាបំណុល
- បំពេញភារកិច្ចផ្សេងទៀត តាមប្រគល់ជូនរបស់ប្រធាន។
គុណវុឌ្ឍិនិងសមត្ថភាព
- បរិញ្ញាបត្រផ្នែកនីតិសាស្រ្ត ឬបរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ
- មានបទពិសោធន៍ការងារលើផ្នែកប្រតិបត្តិតាមយ៉ាងតិច ២ឆ្នាំ
- អាចសិក្សាវាយតម្លៃ និងអាចប៉ាន់ប្រមាណនូវតម្លៃអចលនទ្រព្យនៅលើទីផ្សារ
- មានការយល់ដឹងសញ្ញាណច្បាប់ពាក់ព័ន្ធនឹងអចលនទ្រព្យ
- មានទំនួលខុសត្រូវខ្ពស់ចំពោះការងារ
- យល់ដឹងពីបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
- មានចំណេះដឹងផ្នែកភាសាអង់គ្លេសល្អ (ស្តាប់ និយាយ អាន និងសរសេរ)
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។