យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖
មុខតំណែង
បុគ្គលិកស្រាវជ្រាវ គោលនយោបាយ និងបណ្ដុះបណ្ដាលជាន់ខ្ពស់
កាលបរិច្ឆេទ៖ 19/02/2024 - ថ្ងៃផុតកំណត់៖ 15/03/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖
Phnom Penh
តួនាទី និងការទទួលខុសត្រូវចម្បងៗ
- តាមដាន និងសិក្សាអំពីព្រឹត្តិការណ៍នានា បញ្ញត្តិផ្សេងៗ ផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានបៃតង;
- សិក្សាស្រាវជ្រាវពីបទពិសោធន៍ គំរូធុរកិច្ចបៃតង គោលការណ៍ និងលក្ខខណ្ឌនៃការធ្វើហិរញ្ញប្បទានប្រកបដោយនិរន្តរភាព (Sustainable/Green Business Model);
- ចូលរួមរៀបចំ និង/ឬធ្វើបច្ចុប្បន្នភាពលើគោលការណ៍ និងនីតិវិធីឥណទានបៃតង និង/ឬ គោលការណ៏ដែលពាក់ព័ន្ធផ្សេងទៀត រួមទាំងបទដ្ឋានគតិយុត្តផ្សេងៗ;
- សិក្សា និងរៀបចំនូវគំរូធុរកិច្ចបៃតង/និរន្តរភាព (Green/Sustainable Business Model) សម្រាប់លើកកម្ពស់ការធ្វើហិរញ្ញប្បទានបៃតង;
- ចូលរួមវគ្គបណ្តុះបណ្តាល សិក្ខាសិលា និង/ឬសកម្មភាពផ្សេងៗក្នុងក្របខ័ណ្ឌការងារដែលពាក់ព័ន្ធ;
- ចូលរួមផ្តល់ជាធាតុចូលក្នុងការផលិតជាមគ្គុទេសក៏ និងឧបករណ៍សម្រាប់ការបណ្ដុះបណ្ដាលទៅលើគោលការណ៍ នីតិវិធី លក្ខខណ្ឌនានា និងដំណើរការនៃការអនុវត្តហិរញ្ញប្បទានបៃតង;
- ចូលរួមរៀបចំការបណ្ដុះបណ្ដាលដល់បុគ្គលិកធនាគារ ARDB និង/ឬស្ថាប័នដែលពាក់ព័ន្ធលើគោលការណ៍ នីតិវិធី លក្ខខណ្ឌនានា និងដំណើរការនៃការអនុវត្តហិរញ្ញប្បទានបៃតង;
- ចូលរួមកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍ (ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានបៃតង និងផ្នែកពាក់ព័ន្ធ និង
- សហការជាមួយនាយកដ្ឋានផ្សេងៗពាក់ព័ន្ធនឹងក្របខ័ណ្ឌហិរញ្ញប្បទានបៃតង។
គោលបំណងនៃមុខតំណែង
- ទ្រទ្រង់ការអនុវត្តមុខងារភារកិច្ចរបស់ការិយាល័យ ដើម្បីសម្រេចបាននូវលទ្ធផលប្រកបដោយផលិតភាព ប្រសិទ្ធ-ភាព និងគុណភាពខ្ពស់;
- ជួយធានានូវប្រសិទ្ធភាពនៃការរៀបចំ ការធ្វើបច្ចុប្បន្នភាព និងការអនុវត្តនូវគោលនយោបាយពាក់ព័ន្ធនឹងការធ្វើហិរញ្ញប្បទានបៃតងឱ្យស្របតាមបទបញ្ញត្តិដែលមានជាធរមាន និងគោលការណ៍ណែនាំផ្សេងៗដែលពាក់ព័ន្ធ និង
គុណវុឌ្ឍិនិងសមត្ថភាព
- មានបរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ, សេដ្ឋកិច្ច និងគ្រប់គ្រងអាជីវកម្ម ឬបរិញ្ញាបត្រដែលមានលក្ខណៈប្រហាក់ប្រហែល
- មានបទពិសោធន៍យ៉ាងតិច ២ឆ្នាំ (ជាពិសេសក្នុងវិស័យធនាគារជាការប្រសើរ)
- មានបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចការស្រាវជ្រាវ និងការរៀបចំរបាយការណ៍
- មានចំណេះដឹងផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ជាការប្រសើរ
- កម្រិតភាសាអង់គ្លេស (អាចសរសេរ អាន ស្តាប់ និងនិយាយ)
- ជំនាញកុំព្យូទ័រសម្រាប់ការិយាល័យ (Words, Excel, Power Point, etc.) Internet និង E-mail
- មានភាពច្នៃប្រឌិតក្នុងការស្រាវជ្រាវ និងប្រមូលព័ត៌មាន
- ការធ្វើរបាយការណ៍ និងទំនាក់ទំនងការងារ
- យល់ដឹងពីដំណើរការទូទៅរបស់ធនាគារទាំងមូល
- ការសម្របសម្រួលដោះស្រាយបញ្ហា
- ការស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកវិទ្យា
- អាចបំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ធនាគារ
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
- ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
- ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
- ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
- ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
- ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
- ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។