យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកគម្រោងជាន់ខ្ពស់, ផ្នែកអនុវត្តគម្រោងក្រោមមូលនិធិរបស់ធនាគារ ARDB

កាលបរិច្ឆេទ៖ 05/06/2024 - ថ្ងៃផុតកំណត់៖ 30/06/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • រៀបចំផែនការសកម្មភាពលម្អិតដែលគាំទ្រដល់ដំណើរការអនុវត្តគម្រោងក្រោមមូលនិធិរបស់ធនាគារ ARDB
  • ផ្តួចផ្តើមគំនិត រៀបចំសំណើគម្រោងថ្មី និងស្វែងរកថវិកាដើម្បីគាំទ្រគម្រោងបន្ថែមពីមូលនិធិរបស់ធនាគារ ARDB
  • រៀបចំកិច្ចសន្យាជាមួយដៃគូសហការក្នុងគម្រោង ដើម្បីធានាបានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តគម្រោង និងកាត់បន្ថយហានិភ័យ
  • សម្របសម្រួលលើផ្សារភ្ជាប់ទីផ្សារបន្លែជូនកសិករក្នុងគម្រោងតាមរយៈការអនុវត្តកិច្ចសន្យាកសិកម្មជូនកសិករ
  • ត្រួតពិនិត្យលើដំណើការសាងសង់ផ្ទះសំណាញ់,ការដំឡើងប្រព័ន្ធសូឡា, ការរៀបចំដីដាំដុះ នៅក្នុងខេត្តគោលដៅគម្រោង
  • សម្របសម្រួលជាមួយដៃគូរក្នុងគម្រោងលើការរៀបចំវគ្គបណ្តុះបណ្តាលផ្សេងៗជូនកសិករក្នុងគម្រោង
  • តាមដាន និងត្រួតពិនិត្យលើការអនុវត្តគម្រោង តាមរយៈការរៀបចំសូចនាករសំខាន់ៗ និងរាយការណ៍ជូនប្រធានជាប្រចាំ
  • ចូលរួមតាមដាន និងវាយតម្លៃលើការអនុវត្តគម្រោងនៅពាក់កណ្តាល និងបញ្ចប់គម្រោង
  • ទំនាក់ទំនងជាមួយអង្គភាព/នាយកដ្ឋាន ផ្សេងៗ ពាក់ព័ន្ធនឹងការងារគម្រោងទាំងអស់ដែលគាំទ្រដោយមូលនិធិធនាគារ ARDBជាពិសេសគម្រោងកសិកម្មវៃឆ្លាត
  • សម្របសម្រួល ផ្តល់មតិយោបល់ ឬជួយដោះស្រាយរាល់បញ្ហាគម្រោងបានជួបប្រទះ។
  • រៀបចំរបាយការណ៍ជូនប្រធាន និងថ្នាក់ដឹកនាំជាប្រចាំខែ/ត្រីមាស/ឆមាស/ឆ្នាំ

គុណវុឌ្ឍិនិងសមត្ថភាព

  • អនុបណ្ឌិត/បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច,ហិរញ្ញវត្ថុ និងធនាគារ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • យល់ដឹងពីបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
  • មានបទពិសោធន៍ផ្នែកគ្រប់គ្រងគម្រោងក្នុងស្រុក យ៉ាងតិចណាស់ ២ឆ្នាំ
  • មានសមត្ថភាពរៀបចំការពិនិត្យ និងវាយតម្លៃគម្រោង
  • មានសមត្ថភាពស្រាវជ្រាវ និងបង្កើតគម្រោងថ្មីៗ
  • មានការប្រាស្រ័យទាក់ទងល្អជាមួយភាគីពាក់ព័ន្ធ
  • អាចរៀបចំទិន្នន័យ, វិភាគទិន្នន័យ និងការគណនាផ្សេងៗ
  • មានបទពិសោធន៍ និងចំណេះដឹងផ្នែកកសិកម្ម
  • អាចរៀបចំរបាយការណ៍ជាភាសាខ្មែរ និងអង់គ្លេស
  • មានសមត្ថភាពលើការរចនាគម្រោង ចរចា និងសម្របសម្រួល
  • ស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាខ្មែរ និងភាសា​អង់គ្លេស​
  • ចេះប្រើប្រាស់កម្មវិធី Microsoft Word, Excel, Power point និង SPSS
  • អាចបើកបរផ្លូវឆ្ងាយ និងធ្វើដំណើរតាមខេត្ត។

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។