យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកគម្រោងជាន់ខ្ពស់

កាលបរិច្ឆេទ៖ 20/08/2024 - ថ្ងៃផុតកំណត់៖ 01/09/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ស្វែងរកដៃគូសហការជាអង្គការជាតិ/អន្តរជាតិ/ក្រុមហ៊ុន/ក្រសួង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងថ្មីៗជាមួយ ARDB
  • រៀបចំសំណើគម្រោងថ្មី ដើម្បីស្វែងរកប្រភពទុនបន្ថែមក្នុងការអនុវត្តគម្រោងបន្ថែមពីលើមូលនិធិ ARDB
  • សិក្សាស្រាវជ្រាវ និងសរសេរគម្រោងថ្មីៗដែលអាចចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងវិស័យ កសិកម្ម
  • ស្វែងរកថវិកាដើម្បីគាំទ្រគម្រោងបន្ថែមពីលើមូលនិធិរបស់ធនាគារ ARDB
  • រៀបចំផែនការសកម្មភាពដើម្បីអនុវត្តគម្រោងដែលបានរៀបចំ
  • តាមដាន និងត្រួតពិនិត្យលើការអនុវត្តគម្រោង តាមរយៈការរៀបចំសូចនាករសំខាន់ៗ និងរាយការណ៍ជូនប្រធានជាប្រចាំ
  • រៀបចំរបាយការណ៍ជូនប្រធាន និងថ្នាក់ដឹកនាំជាប្រចាំខែ/ត្រីមាស/ឆមាស/ឆ្នាំ
  • ចូលរួមតាមដាន និងវាយតម្លៃលើការអនុវត្តគម្រោងនៅពាក់កណ្តាល និងបញ្ចប់គម្រោង

គុណវុឌ្ឍិនិងសមត្ថភាព

  • អនុបណ្ឌិត/បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច,ហិរញ្ញវត្ថុ និងធនាគារ ឬ​សញ្ញាបត្រ​ដែលមាន​តម្លៃ​ស្មើ
  • មានបទពិសោធន៍ផ្នែកគ្រប់គ្រងគម្រោងក្នុងស្រុក យ៉ាងតិចណាស់ ២ឆ្នាំ
  • យល់ដឹងពីបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ
  • មានសមត្ថភាពរៀបចំការពិនិត្យ និងវាយតម្លៃគម្រោង
  • មានសមត្ថភាពស្រាវជ្រាវ និងបង្កើតគម្រោងថ្មីៗ
  • មានការប្រាស្រ័យទាក់ទងល្អជាមួយភាគីពាក់ព័ន្ឌ
  • អាចរៀបចំទិន្នន័យ, វិភាគទិន្នន័យ និងការគណនាផ្សេងៗ
  • មានបទពិសោធន៍ និងចំណេះដឹងផ្នែកកសិកម្ម
  • អាចរៀបចំរបាយការណ៍ជាភាសាខ្មែរ និងអង់គ្លេស
  • មានពិន្ទុ IELTS ចាប់ពី ៦,៥ ឡើងទៅ ឬពិន្ទុផ្សេងដែលមានតម្លៃស្មើ
  • មានសមត្ថភាពលើការរចនាគម្រោង ចរចា និងសម្របសម្រួល
  • ស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាខ្មែរ និងភាសា​អង់គ្លេស​
  • ចេះប្រើប្រាស់កម្មវិធី Microsoft Word, Excel, Power point និង SPSS
  • អាចបើកបរផ្លូវឆ្ងាយ និងធ្វើដំណើរតាមខេត្តបាន

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។