យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកឥណទានសហគ្រាសធុនតូច និងមធ្យមជាន់ខ្ពស់

កាលបរិច្ឆេទ៖ 20/08/2024 - ថ្ងៃផុតកំណត់៖ 01/09/2024
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 2 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • សម្របសម្រួលលើការផ្តល់ឥណទានដល់សហគ្រាសធុនតូច មធ្យម​​​ និងធំ ស្ថិតនៅក្នុងខ្សែច្រវាក់នៃផលិតកម្មកសិកម្ម
  • សិក្សា និងវាយតម្លៃពីស្ថានភាពអាជីវកម្ម លទ្ធភាពបង់សង និងទ្រព្យធានាបំណុលរបស់អតិថិជន
  • រៀបចំរបាយការណ៍ផ្តល់ឥណទាន កិច្ចសន្យាខ្ចីបរិភោគ កិច្ចសន្យាផ្សេងៗដែលពាក់ព័ន្ធ និងតាមដានការប្រើប្រាស់ឥណទានរួម និងធ្វើរបាយការណ៍បំណុលយឺតយ៉ាវជូនប្រធាននាយកដ្ឋានឥណទាន
  • ពិនិត្យពាក្យស្នើសុំខ្ចីបរិភោគ និងពន្យល់អតិថិជនពី​គោល​ការណ៍ក្នុងការផ្តល់ឥណទានរបស់ ARDB
  • ចុះពិនិត្យ-សិក្សា ដល់ទីកន្លែងអាជីវកម្មរបស់អតិថិជន ដើម្បីធ្វើការប្រមូលព័ត៌មានឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ
  • ចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងដល់ទីតាំងទ្រព្យធានាបំណុលដែលអតិថិជនគ្រោងដាក់បញ្ចាំ
  • រៀបចំរបាយការណ៍ចុះដល់ទីកន្លែង និងរបាយការណ៍ផ្តល់អនុសាសន៍ផ្តល់ឥណទាន​
  • ធ្វើការរៀបចំសំណុំឯកសារឥណទានរបស់អតិថិជន (កិច្ចសន្យាខ្ចីបរិភោគ និងកិច្ចសន្យាដែលពាក់ព័ន្ធផ្សេងៗទៀត)
  • រៀបចំ​ទុកដាក់​នូវ​​សំណៅ​ថត​ចម្លងមួយនៃ​រាល់​ឯកសារ​ជា​ពាក្យ​ស្នើ​សុំ​ឥណទានទុក​ជា​​ប្រវត្តិឥណទានរបាយការណ៍​ហិរញ្ញវត្ថុ និង​ព័ត៌មាន​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត
  • ពិនិត្យ​ឡើង​វិញ​ និងធ្វើបច្ចុប្បន្នភាព​ឯកសារឥណទាន
  • ចូលរួម​ក្នុងការ​ផ្សព្វផ្សាយ​ពី​ផលិតផល​នានា​របស់ធនាគារ ARDB

គុណវុឌ្ឍិនិងសមត្ថភាព

  • មានបរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ , គណនេយ្យ និងហិរញ្ញវត្ថុ ឬបរិញ្ញាបត្រសេដ្ឋកិច្ច
  • មានជំនាញ និងបទពិសោធន៍ការងារទាក់ទងនឹងផ្នែកឥណទាន យ៉ាងតិច ២​ឆ្នាំ
  • ចេះសិក្សាប្រមូលព័ត៌មាន និងវិភាគស្ថានភាពអាជីវកម្មរបស់អតិថិជន
  • អាចវាយតម្លៃ និងផ្តល់ជាអនុសាសន៍លើរបាយការណ៍ផ្តល់ឥណទានដល់អតិថិជន
  • អាចវិភាគលើរបាយការណ៍ហិរញ្ញវត្ថុ
  • មានចំណេះដឹងផ្នែក Microsoft office (Words, Excel, Power Point), Internet & Email.
  • ទំនាក់ទំនងល្អជាមួយអតិថិជន និង​អាជ្ញាធរក្នុងតំបន់
  • ភាសា​អង់គ្លេស​អាច​ប្រើការ​បាន

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។