កិច្ចប្រជុំផ្ទៃក្នុង របស់ ធនាគារអភិវឌ្ឍន៍ជនបទ
2 ឧសភា 2016
ធនាគារអភិវឌ្ឍន៍ជនបទ៖ ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ១០ និង៣០នាទីព្រឹក ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំផ្ទៃក្នុងជាមួយនិយោជិតទាំងអស់។ ក្នុងជំនួបនៃកិច្ចប្រជុំលើកនេះ ឯកឧត្តម កៅ ថាច បានធ្វើការផ្តោតសំខាន់ទៅលើវិធានការណ៍ក្នុងការអភិវឌ្ឍធនធានមនុស្សរបស់ ធ.អ.ជ. និងកំណត់ឱ្យមានគោលការរួមមួយដើម្បីធ្វើការវាយតម្លៃនៃប្រសិទ្ធភាពការងាររបស់និយោជិតម្នាក់ៗ។