សំណើចូលរួមដេញថ្លៃ និងលើកសំណើ
18 សីហា 2017
ធនាគារអភិវឌ្ឍន៍ជនបទ សូមប្រកាសជាសាធារណៈដល់ក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធ វិស័យស្រូវ-អង្ករ ដែលមានការចំណាប់អារម្មណ៍និងមានបទពិសោធន៍ សូមចូលរួមដេញថ្លៃសម្រាប់គម្រោង ក្នុងការអភិវឌ្ឍនិងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវចាប់ពី ៥០ ០០០តោន ឡើងទៅ និងឡសំងួតស្រូវដែលមានសមត្ថភាពសំងួតបាន ចាប់ពី ១៥០០តោន ឡើងទៅក្នុងមួយថ្ងៃ តាមទីតាំងនៃខេត្តចំនួន៣ គឺ ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តតាកែវ។ ដោយឡែកចំពោះបរិមាណ និងទំហំឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ អាចមានការប្រែប្រួលពីខេត្តមួយទៅខេត្តមួយទៅតាមតម្រូវការជាក់ស្តែង។