សេចក្តីប្រកាសព័ត៌មាន

11 កញ្ញា 2017

សេចក្តីប្រកាសព័ត៌មាន
ធនាគារអភិវឌ្ឍន៍ជនបទមានកិត្តិយសសូមជូនដំណឹងដល់សាធារណៈជន និងក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធវិស័យស្រូវអង្ករ ទាំងអស់ជ្រាបថា គិតចាប់ពីថ្ងៃផ្សព្វផ្សាយរហូតដល់ថ្ងៃផុតកំណត់បិទបញ្ចប់ឈប់ទទួលពាក្យស្នើសុំចូលរួមដេញថ្លៃ និងលើកសំណើ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារអភិវឌ្ឍន៍ជនបទ បានទទួលសំណើចូលរួមដេញថ្លៃ និងលើកសំណើគម្រោងបានចំនួន ៤ក្រុមហ៊ុន ក្នុងនោះមាន
១.តំបន់ខេត្តកំពង់ធំ មានពីរក្រុមហ៊ុន៖
-ក្រុមហ៊ុន ANDURIZ (Cambodge) Seal & Monita Trading Import Export Co.,Ltd
-ក្រុមហ៊ុន អេមរុ រាយស៍ ខេមបូឌា ខូអិលធីឌី (AMRU Rice Cambodia Co.,Ltd)
២.តំបន់ខេត្តព្រៃវែង មានមួយក្រុមហ៊ុន៖

-ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប (KHMER FOODS GROUP)
៣.តំបន់ខេត្តតាកែវ ធនាគារអភិវឌ្ឍន៍ជនបទ មិនទាន់ទទួលបានពាក្យស្នើសុំពីក្រុមហ៊ុនណាមួយនៅឡើយទេ។
៤.ក្រុមហ៊ុន C.P.ENGINEERING (Cambodia) បានដាក់ពាក្យស្នើសុំធ្វើជាក្រុមហ៊ុនទទួលបន្ទុកផ្នែកសាងសង់នៃគម្រោង ដែលការស្នើសុំនេះផ្ទុយពីការផ្សព្វផ្សាយរបស់ ធនាគារអភិវឌ្ឍន៍ជនបទ។ ​​
អាស្រ័យហេតុនេះសូមសាធារណៈជន និងក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធវិស័យស្រូវ-អង្ករ ទាំងអស់អស់ជ្រាបជាព័ត៌មាន


RELATED Tags