កម្មវិធីចុះផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ជូនដល់បងប្អូនប្រជាសហគមកសិកម្មពន្លឺពេជ្យចិន្លា ស្រុកភ្នំព្រឹក ខេត្តបាត់តំបង

23 មីនា 2022

បន្ទាប់ពីបច្ចប់បេសកកម្មចុះពិនិត្យមើលវឌ្ឍនៈភាពនៃការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនៅកសិដ្ឋានចញ្ចឹមទា ,កសិដ្ឋាន ចញ្ចឹម និងបង្កាត់ពូជបង្កងអូស្ត្រាលី និងកម្មវិធីចុះផ្សព្វផ្សាយគោលការណ៍ឥណទាន ដំណាក់កាលទី២ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យរួចមក, នៅរសៀលថ្ងៃដដែល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ជូនដល់បងប្អូនប្រជាសហគមកសិកម្មពន្លឺពេជ្យចិន្លា ស្រុកភ្នំព្រឹក ខេត្តបាត់តំបង។
បច្ចុប្បន្នសហគមកសិកម្មពន្លឺពេជ្យចិន្តា កំពុងប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី១ ដោយសហគមបានយកមកប្រើប្រាស់លើមុខសញ្ញាដាំដុះបន្លែក្នុងផ្ទះសំណាញ់ ចញ្ចឹមមាន់ស្រែ និងកែច្នៃផលិតផលកសិកម្មជាពិសេសមៀនប៉ៃលិន និងទឹកមៀន ដាំដុះពោត ជាដើម។
តាមរយៈកម្មវិធីផ្សព្វផ្សាយនេះ តំណាងសហគម បានធ្វើសំណូមពរ មកកាន់ ធនាគារមាន គឺស្នើសុំឥណទានបន្ថែមដើម្បីធ្វើការពង្រីកការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ព្រោះមុខរបរនេះគឺមានចំណូលថេរ។
ឆ្លើយតបទៅកាន់សំណូមពររបស់សហគម ឯកឧត្តមបណ្ឌិត ស្នើសុំអោយបងប្អូនធ្វើការពិនិត្យលទ្ធភាព ដោយធ្វើការបំពេញទៅតាមលក្ខខណ្ឌតម្រូវរបស់ធនាគារ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានធ្វើការពន្យល់លម្អិតបន្ថែមអំពីគោលការណ៍ឥណទានពិសេសរបស់រាជរដ្ឋាភិបាល និងលក្ខខណ្ឌទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
ចុងបញ្ចប់ ឯកឧត្តមបណ្ឌិត បានធ្វើការផ្តាំផ្ញើ និងមតិណែនាំមួយចំនួនជូនដល់បងប្អូន និងបានធ្វើការផ្តល់ជូនវត្ថុអនុស្សាវរីយ៍ទូរស័ព្ទក្នុងម្នាក់ចំនួន១ គ្រឿងជូនដល់បងប្អូនកសិករគំរូចំនួន៦ រូប ដែលបានប្រើប្រាស់ឥណទានចំគោលដៅ និងអាជីវកម្មរបស់ពួកគាត់មានការរីកចម្រើន។

RELATED Tags