ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តចុះជួបកសិករផលិតស្រូវនៅឃុំដូនកែវ និងរោងម៉ាស៊ីនកិនស្រូវ ភូ ប៊ូយ និងរោងម៉ាស៊ីនកិនស្រូវ ភូ កុកគី នៅខេត្តពោធិ៍សាត់

26 សីហា 2022

នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះជួបកសិករផលិតស្រូវនៅឃុំដូនកែវ និងរោងម៉ាស៊ីនកិនស្រូវ ភូ ប៊ូយ និងរោងម៉ាស៊ីនកិនស្រូវ ភូ កុកគី នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់ពីស្ថានភាពទីផ្សារ តម្លៃស្រូវ នៅក្នុងរដូវកាលប្រមូលផល និងសិក្សាពីលទ្ធភាពផ្តល់ឥណទានដែលមានការប្រាក់ទាប សម្រាប់ជាទុនដើម្បីជួយដល់កសិករពង្រីកការដាំដុះបន្ថែម។