ឯកឧត្តម ចាន់ សីហា និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារARDB បន្តដឹកនាំក្រុមការងារចុះទស្សនៈកិច្ចសិក្សាស្វែងយល់ពីកសិដ្ឋាន The Fig Nature Garden
15 កញ្ញា 2022
ឯកឧត្តម ចាន់ សីហា និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បន្តដឹកនាំក្រុមការងារចុះទស្សនៈកិច្ចសិក្សាស្វែងយល់ពីកសិដ្ឋាន The Fig Nature Garden នៅខេត្តឈុនបុរី ប្រទេសថៃ នាថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២២ ដែលមានដាំផ្លែល្វាបារាំង ក្នុងផ្ទះសំណាញ់ (Green House) ដែកំពុងប្រើប្រាស់ឥណទានបៃតង។ ផ្លែល្វាបារាំងនេះ ជាប្រភេទដំណាំហូបផ្លែឣាចប្រមូលផលពេញមួយឆ្នាំ, មានតម្លៃខ្ពស់, អាចបរិភោគស្រស់បាន និងអាចកែច្នៃជាភេសជ្ជៈ តែ និងដំណាប់។