ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ក្រុមការងារបច្ចេកទេស នៃធនាគារ ARDB បានចុះណែនាំបច្ចេកទេសបន្ថែមដល់អតិថិជនធនាគារ ARDB ក្នុងការពង្រឹងសមត្ថភាពបច្ចេកទេស លើការដាំដុះបន្លែក្នុងផ្ទះសំណាញ់
21 តុលា 2022
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្រុមការងារបច្ចេកទេស នៃធនាគារ ARDB បានចុះណែនាំបច្ចេកទេសបន្ថែមដល់អតិថិជនធនាគារ ARDB ក្នុងការពង្រឹងសមត្ថភាពបច្ចេកទេស លើការដាំដុះបន្លែក្នុងផ្ទះសំណាញ់ដើម្បីទទួលបានទិន្នផលខ្ពស់, វិធីសាស្រ្ត ថែទាំលើដំណាំស្ពៃក្តោបដែលកំពុងជួបប្រទះបញ្ហារលួយ ដល់សមាជិកសហគមន៍បៃតងគោកស្រុក ស្ថិតនៅស្រុកតំបែរ ព្រមទាំងផ្សព្វផ្សាយគម្រោងដាំខ្ទឹមស្លឹក (ខ្ទឹមខ្យល់) ដែលកំពុងមានតម្លៃខ្ពស់ និងមានទីផ្សារល្អ ទៅដល់សមាជិកសហគមន៍ក្តីសង្ឃឹមកសិករ ដែលស្ថិតនៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។