ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការី ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Cecilia C. Borromeo អគ្គនាយកធនាគារ (President and CEO) Land Bank of the Philippines នៅស្នាក់ការកណ្តាលនៃ Land Bank of the Philippines ប្រទេសហ្វីលីពីន
24 តុលា 2022
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការី ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Cecilia C. Borromeo អគ្គនាយកធនាគារ (President and CEO) Land Bank of the Philippines នៅស្នាក់ការកណ្តាលនៃ Land Bank of the Philippines ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលដោយ ADFIAP។ ជំនួបនេះ គឺធ្វេីឡេីងក្នុងគោលបំណងចែករំលែកបទពិសោធន៍ក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ (Development Financing) ដោយមានការធ្វើបទបង្ហាញ ក្រោមមូលបទ Sustainability Growth Vision, Innovation of Sustainable Business Model and Strategies, និង Data-Driven in Agriculture, និងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរ។