ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការី ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Emmanuel G. Herbosa អគ្គនាយកធនាគារ (President and CEO) Development Bank of the Philippines នៅស្នាក់ការកណ្តាលនៃ Development Bank of the Philippines ប្រទេសហ្វីលីពីន
25 តុលា 2022
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការី ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Emmanuel G. Herbosa អគ្គនាយកធនាគារ (President and CEO) Development Bank of the Philippines នៅស្នាក់ការកណ្តាលនៃ Development Bank of the Philippines ប្រទេសហ្វីលីពីន នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលដោយ ADFIAP។ ជំនួបនេះ គឺធ្វេីឡេីងក្នុងគោលបំណងចែករំលែកបទពិសោធន៍ក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ (Development Financing) ដោយបានពិភាក្សាលើបញ្ហាប្រឈម និងការកំណត់នូវម៉ូដែលអាជីវកម្ម និងយុទ្ធសាស្រ្តដែលសមស្រប។ បន្ថែមពីនេះ ធនាគារទាំងពីរ ក៏បានពិនិត្យលទ្ធភាពក្នុងកាេស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការ។