ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការី ជួបសំដែងការគួរសម​ និងពិភាក្សាការងារជាមួយ លោក Alberto E. Pascual អគ្គនាយក (President and CEO) Philippine Guarantee Corporation នៅស្នាក់ការកណ្តាល​នៃ​ Philippine Guarantee Corporation​ ប្រទេសហ្វីលីពីន

25 តុលា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការី ជួបសំដែងការគួរសម​ និងពិភាក្សាការងារជាមួយ លោក Alberto E. Pascual អគ្គនាយក (President and CEO) Philippine Guarantee Corporation នៅស្នាក់ការកណ្តាល​នៃ​ Philippine Guarantee Corporation​ ប្រទេសហ្វីលីពីន នារសៀលថ្ងៃទី២៤ ខែតុលា​ ឆ្នាំ២០២២ ដោយមានការសម្របសម្រួលដោយ ADFIAP។ ជំនួបនេះ​ គឺធ្វេីឡេីងក្នុងគោលបំណងចែករំលែកបទពិសោធន៍ក្នុងការផ្តល់ការធានាឥណទាន ដោយបានពិភាក្សាជាពិសេស ការធានាឥណទានក្នុងវិស័យកសិកម្ម និងការកំណត់នូវម៉ូដែលអាជីវកម្ម និងយុទ្ធសាស្រ្តដែលសមស្រប។ បន្ថែមពីនេះ ស្ថាប័នទាំងពីរ ក៏បានពិនិត្យលទ្ធភាពក្នុងការស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការ។