ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំសហការី ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Cynthia B. Baldeo (President and CEO) អគ្គនាយកនៃ CARD SME Bank និងតំណាង CARD MRI ប្រទេសហ្វីលីពីន
26 តុលា 2022
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការី ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Cynthia B. Baldeo (President and CEO) អគ្គនាយកនៃ CARD SME Bank និងតំណាង CARD MRI ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលដោយ ADFIAP។ ជំនួបនេះ គឺធ្វេីឡេីងក្នុងគោលបំណងចែករំលែកបទពិសោធន៍ក្នុងការផ្តល់ការឥណទានខ្នាតតូចដល់ប្រជាកសិករ, ម៉ូឌែលអាជីវកម្មឥណទាន និងអាជីវកម្មពាក់ព័ន្ធ, និងយុទ្ធសាស្រ្តក្នុងការអនុវត្តផែនការយុទ្ធសាស្រ្ត។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត និងសហការី ក៏បានទស្សនាការតាំងពិព័រណ៌ចំណីអាហាររបស់សិស្សានុសិស្ស ដែលកំពុងសិក្សា ក្រោមកម្មវិធីរបស់ CARD MRI ។ ជាចុងក្រោយ ស្ថាប័នទាំងពីរ ក៏បានពិនិត្យលទ្ធភាពក្នុងការស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការ។