ឯកឧត្តមបណ្ឌិត កៅ ថាច ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ADFIAP បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាលើទី៩៣
26 តុលា 2022
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ADFIAP បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាលើទី៩៣ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅប្រទេសហ្វីលីពីន។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៩៣ នេះ ត្រូវបានរៀបចំឡើងដោយមានរបៀបវារៈដូចខាងក្រោម៖
១. ការអនុម័តលើរបាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើទី៩២,
២. ការធ្វើបច្ចុប្បន្នភាពលើការអនុម័តក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៩២,
៣. ការស្នើសុំការអនុម័តលើ៖ សមាជិកថ្មី, ផែនការថវិកាឆ្នាំ២០២៣, វេទិការអន្តរជាតិសម្រាប់ CEO ឆ្នាំ២០២៣,
៤. ការអនុម័តលើសមាជិកក្រុមប្រឹក្សាភិបាលថ្មី និង
៥. ការអនុម័តលើរបាយការណ៍របស់អគ្គលេខាធិការដ្ឋាន ADFIAP ។