ឯកឧត្តមបណ្ឌិត កៅ ថាច តំណាងឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ ARDB បានទទួលពានរង្វាន់សម្រាប់ការអភិវឌ្ឍឆ្នាំ២០២២ (Development Awards 2022)
27 តុលា 2022
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តំណាងឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ ARDB បានទទួលពានរង្វាន់សម្រាប់ការអភិវឌ្ឍឆ្នាំ២០២២ (Development Awards 2022) ក្រោមប្រភេទការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋានថ្នាក់ក្រោមជាតិ (Local Economic Development) ដែលផ្តល់ដោយ Association of Development Financing Institutions in Asia and the Pacific (ADFIAP) នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ ពានរង្វាន់នេះ ត្រូវបានផ្តល់ជូនធនាគារ ARDB សម្រាប់ការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យស្រូវ-អង្ករនៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាកសិករ, រោងម៉ាស៊ីនកិនស្រូវ និងភាគីពាក់ព័ន្ធផ្សេងទៀត។