ឯកឧត្តមបណ្ឌិត កៅ ថាច បានចែករំលែកបទពិសោធន៍ក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើបទបង្ហាញលើប្រធានបទ តួនាទីរបស់ស្ថាប័នផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍលើការភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, បច្ចេកវិទ្យា, និងកសិកម្ម និងធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្នុងកិច្ចប្រជុំ Association of Development Financing Institutions in Asia and the Pacific (ADFIAP)
27 តុលា 2022
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចែករំលែកបទពិសោធន៍ក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើបទបង្ហាញលើប្រធានបទ តួនាទីរបស់ស្ថាប័នផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍលើការភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, បច្ចេកវិទ្យា, និងកសិកម្ម និងធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្នុងកិច្ចប្រជុំ Association of Development Financing Institutions in Asia and the Pacific (ADFIAP) ឆ្នាំ២០២២ លើកទី៤៥ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ប្រទេសហ្វីលីពីន។ ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីគោលនយោបាយអន្តរាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩ ក្រោមក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ និងបង្ហាញអំពីតួនាទីរបស់ធនាគារ ARDB ក្នុងកិច្ចអន្តរាគមន៍របស់រាជដ្ឋាភិបាលកម្ពុជា។