ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន SoftBank Corp តាមប្រព័ន្ធ Zoom Meeting
31 តុលា 2022
នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន SoftBank Corp តាមប្រព័ន្ធ Zoom Meeting។ កិច្ចប្រជុំពិភាក្សានេះមានគោលបំណងបង្ហាញពីនវានុវត្តន៍ក្នុងវិស័យកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យា AI តាមរយៈការប្រើប្រាស់ “e-kakashi” app លើទូរស័ព្ទចល័តដើម្បីវិភាគទិន្នន័យគ្រប់ដំណាក់កាលនៃការដាំដុះរហូតដល់ប្រមូលផល ព្រមទាំងបង្ហាញពីវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាផងដែរ។