ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Sandrine BOUCHER នាយិកា នៃទីភ្ងាក់ងារបារាំងសម្រាប់អភិវឌ្ឍ (AFD)
16 វិច្ឆិកា 2022
នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Sandrine BOUCHER នាយិកា នៃទីភ្ងាក់ងារបារាំងសម្រាប់អភិវឌ្ឍ (AFD)ប្រចាំប្រទេសកម្ពុជា និងសហការី នៅទីស្នាក់ការកណ្តាលធនាគារ ARDB។ ក្នុងជំនួបនេះភាគីទាំងពីរបានពិភាក្សារគ្នាលើការសហការក្នុងគម្រោងឥណទានបៃតង ការផ្តល់ជាជំនួយផ្នែកបច្ចេកទេសដល់ ARDB សម្រាប់ការអនុវត្តគម្រោងឥណទានបៃតង និងការស្វែងរកដំណោះស្រាយលើមូលនិធិសម្រាប់គម្រោងហិរញ្ញប្បទានបៃតង។