ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយអគ្កនាយករង និងសហការី បានដឹកនាំកិច្ចប្រុជំបន្ទាន់ ជាមួយតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមនាំចេញអង្ករ
19 វិច្ឆិកា 2022
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយអគ្កនាយករង និងសហការី បានដឹកនាំកិច្ចប្រុជំបន្ទាន់ ជាមួយតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមនាំចេញអង្ករ ដើម្បីពិភាក្សា (១) លើបញ្ហាតម្លៃស្រូវនៅតាមតំបន់ខេត្តសក្តានុពល រួមមាន៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តព្រៃវែង ជាដើម, (២) ស្ថានភាពនៃការនាំចេញអង្ករកម្ពុជា ។ ក្នុងកិច្ចពិភាក្សានេះ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ បានធ្វើបច្ចុប្បន្នភាពនៃស្ថានភាពប្រមូលទិញស្រូវ និងតម្លៃស្រូវ នៅតាមតំបន់គោលដៅ និងម្ចាស់ក្រុមនាំចេញអង្ករ បានធ្វើបច្ចុប្បន្នភាពនៃទីផ្សារអង្ករអន្តរជាតិ និងការបញ្ជាទិញពីប្រទេសចិន និងសហភាពអ៊ឺរ៉ុប ជាដើម ។ ជាចុងបញ្ចប់នៃកិច្ចពិភាក្សា ឯកឧត្តមបណ្ឌិត កៅ ថាច បានស្នើឱ្យបណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ បន្តជួយទិញស្រូវប្រជាកសិករក្នុងតម្លៃសមរម្យ និងជុំរុញការនាំចេញអង្ករកម្ពុជា ព្រមទាំងកំណត់នូវតំបន់នៃការប្រមូលទិញស្រូវពីប្រជាកសិករ, នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។