ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយអគ្គនាយករង និងសហការី បានចូលរួមកិច្ចប្រជុំជាមួយតំណាងធនាគារពិភពលោក (World Bank)
30 វិច្ឆិកា 2022
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយអគ្គនាយករង និងសហការី បានចូលរួមកិច្ចប្រជុំជាមួយតំណាងធនាគារពិភពលោក (World Bank) តាមរយៈប្រព័ន្ធអនឡាញ ដើម្បីសិក្សាលទ្ធភាពលើការគាំទ្រជំនួយបច្ចេកទេសសម្រាប់ការផ្តល់ហិរញ្ញប្បទានប្រកបដោយចិរភាព និងហិរញ្ញប្បទានបៃតង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។