ក្រុមការងារបច្ចេកទេស ផ្នែកអភិវឌ្ឍន៍អាជីវកម្ម ទីផ្សារ និងយុទ្ធសាស្រ្តបានសហការជាមួយបុគ្គលិកការិយាល័យចល័តខេត្តតាកែវ បានរៀបចំកម្មវិធី កសិករសហគ្រិន
9 ធ្នូ 2022
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ក្រុមការងារបច្ចេកទេស ផ្នែកអភិវឌ្ឍន៍អាជីវកម្ម ទីផ្សារ និងយុទ្ធសាស្រ្តបានសហការជាមួយបុគ្គលិកការិយាល័យចល័តខេត្តតាកែវ នៃធនាគារ ARDB បានរៀបចំកម្មវិធី កសិករសហគ្រិន ក្នុងគោលបំណង បង្កើនចំណេះដឹងដល់អតិថិជនសក្តានុពល ក្នុងការអភិវឌ្ឍសមត្ថភាពសហគ្រិនភាព រួមមាន ចំណេះដឹងធ្វើផែនការអាជីវកម្ម, ការគ្រប់គ្រងហិរញ្ញវត្ថុ និងនៅស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ។