ឯកឩត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះត្រួតពិនិត្យ ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ នៅកសិដ្ឋានប្រសិទ្ធ

10 ធ្នូ 2022

កសិដ្ឋានប្រសិទ្ធ៖ ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឩត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចុះត្រួតពិនិត្យ ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ នៅកសិដ្ឋានប្រសិទ្ធ ដែលមានទីតាំងស្ថិតនៅ ភូមិតាគោក ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្តាល។